ស្វែងរកពួកយើង:

Galaxy S25 Ultra នឹងមានកាមេរ៉ាគោលទំហំ 200MP និង 3 គ្រាប់ទៀតទំហំ 50MP ហើយនិងមានគែម “Optical Edges”

ដោយ

Koun Jab Luffy

16 កក្កដា 2024 12:05 ថ្ងៃត្រង់

អាន 2 នាទី

Article image
Samsung Galaxy S25 Ultra គឺជាកំពូលស្មាតហ្វូនថ្នាក់ប្រណិតជំនាន់ថ្មីមួយទៀតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង ដែលគេដឹងថា នឹងមានការប្រកាសចេញជាផ្លូវការនៅឆ្នាំក្រោយនេះហើយ។ ម៉ូដែលថ្មីនេះ ត្រូវបានគេទម្លាយថា នឹងមានការផ្លាស់ប្តូរនូវការឌីស្សាញរូបរាងបន្តិច ដោយស្មាតហ្វូនថ្មីនេះ នឹងមានគែមជុំវិញមានរាងមូល ដែលខុសពីម៉ូដែលមុនមានគែមជ្រុង។
ប្រភពខាងលើនេះបន្តថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានការឌីស្សាញគែមរាងមូលហៅថា “optical edges”។ ជាមួយនិងវត្តមានរបស់ Samsung Galaxy S25 Ultra នឹងនៅតែបន្តប្រើប្រាស់ស្ទីលឌីស្សាញទៅលើម៉ូឌុលកាមេរ៉ាដូចម៉ូដែលមុនអញ្ចឹង ប៉ុន្តែមានការអាប់ដែតសិនស័រខ្ពស់ជាងមុន។
យោងតាមការផុសរបស់អ្នកទម្លាយ Ice Universe នៅលើបណ្តាញសង្គម X បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Galaxy S25 Ultra របស់ Samsung នេះ អាចនឹងមានការឌីស្សាញជាមួយនិងស្ទីល Aasymmetrical ទាំងផ្នែកខាងមុខទាំងផ្នែកខាងក្រោយ។ ការផ្លាស់ប្តូរគែមឌីស្សាញនេះ ត្រូវបានគេរំពឹងថា នឹងមានខ្នងក្រោយរាងមូៈ និងមានអេក្រង់រាងរាបស្មើរបន្តិច ដែលទម្រង់នេះ អាចនឹងធ្វើអោយអ្នកប្រើប្រាស់មានភាពងាយស្រួលកាន់នៅក្នុងដៃស្រួលជាងមុន។
Article image
ក្រឡេកមកមើលពីការឌីស្សាញកាមេរ៉ាវិញ នៅលើស្មាតហ្វូនថ្មីនេះ ត្រូវបានគេរាយការណ៌ថា មានកាមេរ៉ា 4 គ្រាប់ដូចមុនដែរ ប៉ុន្តែមានការពង្រឹងទៅលើសិនស័រ។ របាយការណ៌ខាងលើនេះបន្តថា ឡែន wide-angle sensor នៅលើស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវសិនស័រថ្មី 1/2.76-អ៊ីង JN1 sensor.” ។ មានការបញ្ជាក់ថា សិនស័រថ្មីនេះ គឺមានទំហំតូចជាមុនមួយ ប៉ុន្តែមានការតម្លើងកាមេរ៉ាទំហំដល់ទៅ 50MP។ ចំពោះ Telephoto lens ក៏មានមានការពង្រីកទំហំដល់ 50MP មានកម្រិត 1/3-អ៊ីង isocell sensor។
Article image
នៅលើស្មាតហ្វូន Galaxy S25 Ultra ត្រូវបានគេនិយាយថា នឹងមានកាមេរ៉ាគោលទំហំ 200MP និង 50MP ហ៊្សូម 5x optical zoom ហើយនិង 50MP ultra-wide-angle រួមនិងមួយគ្រាប់ទៀតមានទំហំ 50 MP ហ៊្សូមបាន 3x optical zoom។
Galaxy S25 Ultra នឹងមានកាមេរ៉ាគោលទំហំ 200MP និង 3 គ្រាប់ទៀតទំហំ 50MP ហើយនិងមានគែម “Optical Edges”