ស្វែងរកពួកយើង:

Galaxy S25 Ultra នឹងមានអេក្រង់ធំ ហើយនិងមានគែមស្តើងជាងមុន

ដោយ

Koun Jab Luffy

21 សីហា 2024 03:22 រសៀល

អាន 3 នាទី

Article image
Galaxy S25 Ultra ដែលជាស្មាតហ្វូនថ្នាក់ប្រណិតជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងត្រូវបានគេរាយការណ៌ថា នឹងមានការប្រកាសចេញជាផ្លូវការនៅខែមករាឆ្នាំ 2025 ខាងមុខនេះហើយ។ ម៉ូដែលថ្មីនេះ គឺនឹងមានការឌីស្សាញខុសពីជំនាន់មុន ដោយមានគែមជុំវិញមានរាងមូលបន្តិច ហើយនិងមានការដាក់អោយដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការថ្មី ដែលមានការអាប់ដែតខ្លាំងជាងមុនថែមទៀតផង។ អ្វីដែលគេទម្លាយនៅថ្ងៃនេះ គឺបាននិយាយថា ស្មាតហ្វូន Galaxy S25 Ultra ថ្មីនេះ នឹងមានការឌីស្សាញអេក្រង់មានទំហំធំជាងមុន និងមានការច្រិបគែមអេក្រង់កាន់តែតូចជាងមុនថែមទៀតផង។
បើតាមការបញ្ជាក់ពីអ្នកទម្លាយ Ice Universe (@UniverseIce) ដែលជាប្រភពជឿជាក់បាននោះ គឺបានសសេរថា ស្មាតហ្វូន Galaxy S25 Ultra នឹងមានគែមស្តើងជាងមុនដែលជួយអោយស្មាតហ្វូននេះមានអេក្រង់កាន់តែធំ។ ប្រភពខាងលើនេះបន្តថា ស្មាតហ្វូននេះ មានទទឹងទំហំ 77.6mm ហើយនិងមានអេក្រង់ទំហំ 6.86-អ៊ីង។ ប្រៀបធៀបជាមួយនិង Galaxy S24 Ultra គឺមានទទឹងខ្លួនធំដល់ទៅ 79mm និងមានអេក្រង់ទំហំត្រឹមតែ 6.79-អ៊ីងប៉ុណ្ណោះ។ ដូច្នេះផ្អែកតាមខ្នាតខាងលើនេះ បញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានអេក្រង់ធំ ហើយនិងមានគែមស្តើងជាងមុន។
Article image
ប្រភពដដែលនេះបានបន្ថែមថា អេក្រង់ Galaxy S24 Ultra គឺមានទំហំ 6.8-អ៊ីង និងមានគែមអេក្រង់ជុំវិញទំហំ 3.35mm។ ប្រៀបធៀបជាមួយ Galaxy S25 Ultra គឺនឹងមានអេក្រង់ទំហំ 6.9-អ៊ីងខណៈដែលគែមអេក្រង់ជុំវិញ គឺមានទំហំតូចត្រឹមតែ 2.3mm ប៉ុណ្ណោះ ដែលទំហំនេះបញ្ជាក់ថា ស្មាតហ្វូននេះបានកាត់បន្ថយគែមអេក្រង់បាន 31% ប្រៀបធៀបជាមួយម៉ូដែលមុន។ ទំហំនេះ នឹងជួយអោយស្មាតហ្វូននេះមានទំហំអេក្រង់កាន់តែធំ ហើយនិងអនុញាតអោយអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួលកាន់នៅក្នុងដៃ បើទោះបីជាកាន់យូរម៉ោងក៏ដោយ។
ជាមួយគ្នានេះ Galaxy S25 Ultra ក៏ត្រូវបានគេនិយាយថា នឹងមានជ្រុងទាំង 4 រាងមូលបន្តិចផងដែរ ប្រៀបធៀបជាមួយនិង Galaxy S24 Ultra។ ការឌីស្សាញខាងលើនេះ គឺធ្វើឡើងដូចគ្នាទៅលើ Galaxy S25, Galaxy S25+, Galaxy S25 Ultra។ Galaxy S25 Ultra ត្រូវគេបញ្ជាក់ថា នឹងប្រើប្រាស់ឈីប Snapdragon 8 Gen 4 សម្រាប់ទីផ្សារទូទាំងពិភពលោក។ បន្ទះឈីបនេះ គឺដំណើរការនៅលើបច្ចេកវិទ្យា 3nm ដែលមានការផលិតដោយក្រុមហ៊ុនតៃវ៉ាន់ TSMC ដែលមានការបង្កើននូវល្បឿន high-performance CPU cores រត់បានជាមួយល្បឿន 4GHz និងsix power-efficient CPU រត់បានល្បឿន 2.8GHz។ បន្ទះឈីបនេះមានការគាំទ្រដោយក្រហ្វិកកាតថ្មី Adreno 8 series GPU ដែលលឿនជាងមុនដល់ទៅ 40%។
Article image
ស្មាតហ្វូនថ្នាក់ប្រណិតរបស់ក្រុមហ៊ុន Samsung ថ្មីនេះ ត្រូវបានគេនិយាយថា នឹងមានកាមេរ៉ាក្រោយចំនួន 4 គ្រាប់ ដោយកាមេរ៉ាគោលទំហំ 200MP គាំទ្រមុខងារ OIS រួមជមួយនិង 50MP ultrawide និងពីរគ្រាប់ទៀតទំហំ 50MP telephoto cameras (3x and 5x optical zoom) ខណៈដែលកាមេរ៉មុខទំហំ 12MP selfie។ ស្មាតហ្វូននេះ នឹងមានថ្មទំហំ 5,000mAh គាំទ្រដោយបច្ចេកវិទ្យាសាក 45W fast charging ដូចជំនាន់មុនដដែល។