ស្វែងរកពួកយើង:

Galaxy S25 Ultra លក់បានចំនួនច្រើនជាង Galaxy S25 និង S25+ បូកបញ្ចូលគ្នាទៅទៀត

ដោយ

Koun Jab Luffy

03 ឧសភា 2025 08:31 ព្រឹក

អាន 2 នាទី

Article image
យោងទៅលើការចេញផ្សាយពីបណ្តាញផ្សព្វផ្សាយក្រុមហ៊ុន Hana Securities របស់កូរ៉េខាងត្បូងបានអោយដឹងថា កំពូលស្មាតហ្វូន Samsung Galaxy S25 Ultra គឺពិតជាមានប្រជាប្រិយភាពខ្លាំងមែនទែនធៀបនឹងប្អូនៗទាំងពីររបស់វា។ បើតាមរបាយការណ៍បាននិយាយថា ការចេញលក់ក្នុងរយះពេល 2 ខែដំបូង Samsung លក់បងប្អូន Galaxy S25 Series បានចំនួន 9.16 លានគ្រឿង ដោយក្នុងនោះ ការលក់ Galaxy S25 Ultra តែមួយ គឺមានចំនួនដល់ទៅ 5.08 លានគ្រឿង ដែលជាចំនួនលក់បានជាងពាក់កណ្តាល់នៃការលក់សរុប។
ហើយដោយឡែកសម្រាប់ការលក់ម៉ូដែល Galaxy S25 គឺមានចំនួន 2.41 លានគ្រឿង និង Galaxy S25+ មានចំនួន 1.67 លានគ្រឿង ដែលសរុបនៃការលក់ Galaxy S25 និង S25+ ចូលគ្នា ឃើញថា ចំនួននៃការលក់របស់បងធំ Galaxy S25 Ultra មានចំនួនច្រើនជាងដល់ទៅ 1 លានគ្រឿងឯណោះ។
Samsung Galaxy S25 Ultra គឺជាស្មាតហ្វូនដែលមានតម្លៃថ្លៃជាងគេស្ថិតក្នុងគ្រួសារ Galaxy S ប៉ុន្តែ ជាមួយនឹងតម្លៃថ្លៃនេះ S25 Ultra ក៏មានបំពាក់នូវមុខងារផ្តាច់មុខជាច្រើន បច្ចេកវិទ្យាប្រើប្រាស់ទំនើបខ្លាំង និងគុណសម្បត្តិខ្ពស់ជាងប្អូនៗទាំងពីររបស់វាផងដែរ ដូចជាបន្ទះអេក្រង់ធំជាង ថ្មធំជាង និងកាមេរ៉ាធំខ្លាំងជាងជាដើម។ បើតាមប្រភពព័ត៌មានជាច្រើនបានរាយការណ៍ថា Samsung មានគម្រោងក្នុងការបន្ថែមសមាជិកថ្មីមួយទៀតក្នុងត្រកូល Galaxy S ដែលស្មាតហ្វូនសមាជិកថ្មីត្រូវបានគេស្គាល់ថាជា Galaxy S25 Edge។
Article image
ទន្ទឹមនឹងនេះ ងាកមកក្រុមហ៊ុនដៃគូប្រគូតប្រជែងស្និតនឹង Samsung ក្នុងទីផ្សារស្មាតហ្វូន Flagship គឺ Apple វិញ ក៏ត្រូវបានគេដឹងថា បានត្រៀមខ្លួនក្នុងការបញ្ចេញ iPhone ម៉ូដែលថ្មី គឺ iPhone 17 Air ជំនួសឲ្យម៉ូដែល Plus ដែលមានទីផ្សារលក់មិនអំណោយផលក្នុងរយះពេលប៉ុន្មានឆ្នាំមកផងដែរ។ ទាំង Galaxy S25 Edge និង iPhone 17 Air ត្រូវបានគេរាយការណ៍ថា មានការឌីស្សាញជាមួយកម្រាស់ដែលស្តើងខ្លាំងបំផុតធៀបនឹងសមាជិករបស់ពួកវា៕
Galaxy S25 Ultra លក់បានចំនួនច្រើនជាង Galaxy S25 និង S25+ បូកបញ្ចូលគ្នាទៅទៀត