
គិតមកទល់នឹងថ្ងៃនេះ មានការទម្លាយព័ត៌មានជាច្រើនរួចមកហើយ ទាក់ទងជាមួយនិងការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ម៉ូដែល Galaxy S25 Series។ មួយរយៈចុងក្រោយនេះមានស្ថាប័នវាយតម្លៃ និងបញ្ជីធ្វើតេស្តសមត្ថភាពជាច្រើនក៏បានធ្វើការនៅលើស្មាតហ្វូននេះរួចហើយផងដែរ។ សម្រាប់ថ្ងៃនេះ នៅលើបញ្ជី FCC ក៏មានការបញ្ជាក់ពីលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូនជំនាន់ថ្មីនេះដូចគ្នា។
នៅលើបញ្ជីនេះ មិនមានការបញ្ជាក់ច្រើននោះទេ គឺតិចតួចប៉ុណ្ណោះ ប៉ុន្តែសុទ្ធតែជាចំណុចដែលគ្រប់គ្នាចង់ដឹង។ បើតាមការបង្ហាញនៅលើឯកសាររបស់ស្ថាប័នមួយនេះ គឺមានការបញ្ជាក់ថា ស្មាតហ្វូនម៉ូដែលស្តង់់ដាររបស់ Galaxy S25 គឺនឹងមានការបោះបង់ចោលនូវមុខងារ UWB ខណៈដែលម៉ូដែល S25 Ultra និង Galaxy S25+ គឺមានការប្រើប្រាស់នូវមុខងារនេះ។

បន្ថែមពីនេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់់ថ្មី Galaxy S25+ និង Galaxy S25 Ultra គឺនឹងមានការបំពាក់កម្លាំងសាក 45W ខណៈដែលម៉ូដែលស្តង់ដារ S25 នៅលើតែបន្តប្រើប្រាស់នូវកម្លាំងសាក 25W ដូចមុនអញ្ចឹង។ អ្វីដែលគួរអោយចាប់អារម្មណ៌នោះនៅលើបញ្ជីនេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូន S25 នឹងមានការការប្រើប្រាស់នូវ wireless charging ត្រឹមតែ 9W ប៉ុណ្ណោះ។

