ស្វែងរកពួកយើង:

Galaxy S26+, A37 5G និង A57 5G មានការបញ្ជាក់វិញ្ញាបនបត្រថ្មី បង្ហាញពីថាមពលថ្ម និងកម្លាំងសាកហើយ!

ដោយ

Koun Jab Luffy

10 មករា 2026 09:20 ព្រឹក

អាន 2 នាទី

Article image
យោងតាមព័ត៌មាននៅថ្ងៃនេះ បានបង្ហាញថា Samsung Galaxy S26+ ទទួលបាននូវការបញ្ជាក់វិញ្ញាបនបត្រពីស្ថាប័ន TUV certification ទៅលើថាមពលថ្មហើយ ដោយនៅលើស្មាតហ្វូននេះ នឹងមានថ្មទំហំ 4,755 mAh។ បើតាមទិន្នន័យាខាងលើនេះ មានការកត់សម្គាល់ថា ស្មាតហ្វូនជំនាន់ថ្មីរបស់ Samsung នេះ នឹងប្រើប្រាស់នូវថាមពលថ្មទំហំ 4,900mAh ហើយនិងមានការប្រើប្រាស់នូវកម្លាំងសាក 45W wired charging។
ប្រភពខាងលើនេះក៏មានការបញ្ជាក់ថា សម្រាប់ Galaxy A57 5G ក៏ទទួលបាននូវការបញ្ជាក់វិញ្ញាបនបត្រTUV certification ដូចគ្នា គឺមានការប្រើប្រាស់នូវកម្លាំង 45W wired charging ដូចគ្នា ខណៈដែលថាមពៈថ្ម នៅមិនទាន់មានការបង្ហាញចេញនោះទេ។ ក្រឡេកមក Galaxy A37 5G វិញ នឹងមានថ្មទំហំ 4,905 mAh ហើយក៏នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាសាក 45W wired charging ដូចគ្នាផងដែរ។
Article image
តាមររយៈថាមពលថ្មនេះ សម្រាប់ស្មាតហ្វូនជំនាន់ថ្មី Galaxy A37 5G នេះ គឺអាចនឹងប្រើប្រាស់នូវថាមពលថ្ម 5,000 mAh ឬ 5,100 mAh។ Galaxy A37 និង A57 ត្រូវបានគេរាយការណ៌ថា អាចនឹងមានការប្រកាសចេញនៅនៅលើទីផ្សារនាពាក់កណ្តាលខែកុម្ភៈនេះ ខណៈដែល Galaxy S26 series ត្រូវបានគេរំពឹងថា នឹងមានការដាក់សម្ពោធជាផ្លូវការណ៌នៅរដ្ឋ California នាថ្ងៃទី 25 ខែកុម្ភៈខាងមុខនេះហើយ។
Galaxy S26+, A37 5G និង A57 5G មានការបញ្ជាក់វិញ្ញាបនបត្រថ្មី បង្ហាញពីថាមពលថ្ម និងកម្លាំងសាកហើយ!