ស្វែងរកពួកយើង:

Galaxy S26 Edge កម្រ៉ាសត្រឹមតែ 5.5mm ប៉ុណ្ណោះ នេះបើតាមអ្នកទម្លាយ Ice Universe

ដោយ

Koun Jab Luffy

08 សីហា 2025 07:59 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ Samsung បាននឹងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីនៃ Galaxy S25 Edge ដែលមានកម្រ៉ាស់ស្តើង 5.8mm ថែមទៀតហើយ ដោយម៉ូដែលថ្មីនេះ នឹងមានកម្រ៉ាស់ស្តើងជាងនេះ ហើយនឹងមានថ្មទំហំធំជាងម៉ូដែលមុនថែមទៀតផង។ សម្រាប់ម៉ូដែលនេះ នឹងមិនដូចគ្នាជាមួយនិង S25 Edge នោះទេ។ Galaxy S26 Edge ត្រូវបានគេទម្លាយថា នឹងមានការប្រកាសចេញជាផ្លូវការណ៌ជាមួយនិងម៉ូដែលស្តង់ដារ “Galaxy S26 Pro” និង S26 Ultra តែម្តង។ ប្រភពខាងលើនេះ និយាយថា ម៉ូដែលនេះនឹងជំនួស ម៉ូដែល Plus ដែលចេញកន្លង។
យោងតាមការចែកចាយព័ត៌មានរបស់អ្នកទម្លាយ Ice Universe បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Edge នឹងមានកម្រ៉ាស់ត្រឹមតែ 5.5mm ប៉ុណ្ណោះ។ លោកបន្តថា ស្មាតហ្វូនថ្មីនេះ នឹងមានការប្រើប្រាស់នូវថាមពលថ្ម 4,200mAh។ គួរបញ្ជាក់ថា ថ្មីៗនេះមានការទម្លាយនៅលើ Weibo ដោយអ្នកទម្លាយ Setsuna Digital ធ្លាប់បាននិយាយថា Galaxy S26 Edge នឹងមានថ្មទំហំ 4,400mAh ដូចគ្នាជាមួយនិង Galaxy Z Fold 7 អញ្ចឹង។
Article image
សម្រាប់ថាមពលថ្មនៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Edge នេះ គេនៅមិនទាន់ដឹងច្បាស់ថា ក្រុមហ៊ុន Samsung អាចនឹងមានការប្តូរមកប្រើប្រាស់នូវថាមពលថ្មី solid-state battery technology នៅឡើយទេ។ យ៉ាងណាសម្រាប់ការប្រើប្រាស់នូវទំហំថ្ម 4,200mAh នេះមើលទៅតូចបន្តិចប៉ុន្តែមានទំហំធំជាងមុន 300mAh ហើយស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានទម្លាក់នូវកម្រ៉ាស់ស្តើងជាងមុនដល់ទៅ 0.3mm។
Galaxy S26 Edge កម្រ៉ាសត្រឹមតែ 5.5mm ប៉ុណ្ណោះ នេះបើតាមអ្នកទម្លាយ Ice Universe