ស្វែងរកពួកយើង:

Galaxy S26 Pro និង Galaxy Edge នឹងបំពាក់បន្ទះឈីប 2nm Samsung ដំបូងបំផុត

ដោយ

Koun Jab Luffy

16 កញ្ញា 2025 11:28 ថ្ងៃត្រង់

អាន 2 នាទី

Article image
Galaxy S26 Series គឺជាកំពូលស្មាតហ្វូនថ្មីមួយទៀតរបស់ Samsung ត្រូវបានគេជឿជាក់ថា នឹងក្លាយជាម៉ូដែលមួយដែលមានការចាប់អារម្មណ៍ខ្លាំងនៅលើទីផ្សារនាពេលខាងមុខនេះ ដោយសារតែស្មាតហ្វូនថ្មីនេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីបថ្មីមានសមត្ថ ភាពខ្ពស់ ដែលផលិតដោយក្រុមហ៊ុន Samsung ផ្ទាល់។
យោងតាមរបាយការណ៌ថ្មីចេញពី FN News បាននអោយដឹងថា នៅពេលេនេះ បន្ទះឈីបជំនាន់ថ្មី Exynos 2600 បាននឹងកំពុងធ្វើការអភិវឌ្ឍ និងត្រៀមធ្វើការផលិតទ្រង់ទ្រាយធំទៅលើបន្ទះឈីបនេះ នៅចុងខែកកញ្ញា 2025 នេះ។  ជាមួយនិងវត្តមានស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Series នៅឆ្នាំក្រោយនេះ គឺនឹងមាន 3 ម៉ូដែលរួមមានដូចជា Galaxy S26 Pro, S26 Edge និង Galaxy S26 Ultra។
សម្រាប់ម៉ូដែល Pro និង Edge ត្រូវបានគេបញ្ជាក់ថា នឹងដំណើរការនៅលើបន្ទះឈីបជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ដែលមានកម្រិត 2nm silicon ខណៈដែលម៉ូដែល Ultra នឹងបន្តប្រើប្រាស់នៅលើបន្ទះឈីប Qualcomm Snapdragon 8 Elite Gen 5 ដែលផលិតដោយ TSMC កម្រិត 3nm របស់ដដែល។
Article image
សម្រាប់វត្តមានបន្ទះឈីប Exynos 2600 ត្រូវបានគេមើលឃើញថា បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ចូលប្រឡូកនៅក្នុងទីផ្សារ ពីព្រោះថា ជាមួយនិងដំណើរការនៅលើ Samsung Foundry 2nm នេះ គឺមានការពង្រឹងសមត្ថភាពខ្លាំងជាងជំនាន់មុន Exynos 2500។ នៅលើឈីបនេះ គឺមានការប្រើប្រាស់នូវបច្ចេកវិទ្យា Heat Pass Block (HPB) ដែលឌីស្សាញជាពិសេសសម្រាប់ជួយទប់ការឡើងកំដៅ ហើយនឹងជួយអោយដំណើរកាសរឈីបនៅតែរលូនបានធម្មតា។ ថ្មីៗនេះមានការបញ្ជាក់ពីការតេស្តសមត្ថភាពរបស់បន្ទះឈីបនេះដែរ។