ស្វែងរកពួកយើង:

Galaxy S26 Pro និង S26 Edge នឹងមានការបំពាក់នូវកម្លាំងសាកត្រឹមតែ 25W Fast Charging ប៉ុណ្ណោះ

ដោយ

Koun Jab Luffy

11 កញ្ញា 2025 09:37 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះមានសេចក្តីរាយការណ៌ជាច្រើនបានបង្ហើបពីព័ត៌មាមថ្មីៗទាក់ទងនឹងការមកដល់របស់ស្មាតហ្វូនថ្នាក់ប្រណិតម៉ូដែល Galaxy S26 Series របស់ក្រុមហ៊ុន Samsung។ យោងតាមការទម្លាយព័ត៌មានថ្មីនៅថ្ងៃនេះ បានបញ្ជាក់ពីបច្ចេកវិទ្យាសាកដែលនឹងមានការប្រើប្រាស់នៅលើស្មាតហ្វូនថ្មីនេះថែមទៀតតហើយ។ បើតាមអ្នកទម្លាយ Ice Universe តាមរយៈការបង្ហោះរបស់ PhoneArt នៅលើបណ្តាញ X បានអោយដឹងថា Galaxy S26 Pro និង Galaxy S26 Edge គឺនឹងមានការបំពាក់នូវកម្លាំងសាកត្រឹមតែ 25W fast charging ប៉ុណ្ណោះ។
សម្រាប់កម្លាំងសាកនេះត្រូវបានគេមើលឃើញថា គឺដូចគ្នាជាមួយនឹងកម្លាំងសាកដែលធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់មុន Galaxy S25 និង Galaxy S25 Edge អញ្ចឹង។ សូមជំរាបថា ថ្មីៗនេះក៏ធ្លាប់មានព័ត៌មានខ្លះនិយាយថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Pro គឺនឹងមានការបំពាក់នូវបច្ចេកវិទ្យាសាកកម្លាំង 45W charging ផងដែរ។ ដូច្នេះប្រសិនបើការលើកឡើងថា ស្មាតហ្វូនថ្មីនេះ នឹងប្រើប្រាស់ត្រឹមតែ 25W fast charging មែននោះ គឺអាចនឹងធ្វើអោយហ្វេនៗមានការខកចិត្តជាក់ជាមិនខាន
Article image
និយាយពីថាមពលថ្មវិញនៅលើ Galaxy S26 Pro ត្រូវបានគេនិយាយថា នឹងមានថ្មទំហំ 4,300mAh ខណៈដែល Galaxy S26 Edge នឹងមានទំហំ 4,200mAh។ សម្រាប់វត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Pro នៅឆ្នាំក្រោយនេះ ត្រូវបានគេរាយការណ៌ថា នឹងមកជំនួសកន្លែងម៉ូដែលស្តង់ដារ Galaxy S ខណៈដែល Galaxy S26 Edge នឹងជំនួសកន្លែង Galaxy S+។ ឆ្នាំក្រោយនេះ Samsung អាចនឹងបង្ហាញចេញនូវស្មាតហ្វូន 3 ម៉ុដែលរួមមានដូចជាGalaxy S26 Pro, Galaxy S26 Edge និង Galaxy S26 Ultra.
Article image
Galaxy S26 Pro និង S26 Edge នឹងមានការបំពាក់នូវកម្លាំងសាកត្រឹមតែ 25W Fast Charging ប៉ុណ្ណោះ