ស្វែងរកពួកយើង:

Galaxy S26 Series នឹងប្រកាសជាផ្លូវការនៅចុងខែមករា និងដាក់លក់នៅខែកុម្ភៈឆ្នាំ 2026

ដោយ

Koun Jab Luffy

11 វិច្ឆិកា 2025 07:43 ព្រឹក

អាន 2 នាទី

Article image
យោងតាមព័ត៌មានចុងក្រោយបំផុតដែលពាក់ព័ន្ធទៅនឹង Galaxy S26 Series ដែលជាស្មាតហ្វូនជំនាន់ថ្មីក្រុមហ៊ុន Samsung គឺបន្តមានការប្រែប្រួលហើយនៅពេលនេះ។ បើតាមការបែកធ្លាយនៅថ្ងៃនេះ បានបង្ហើបសារជាថ្មីថា Galaxy S26 Series គឺមិនការពន្យារពេលនៃការប្រកាសចេញនោះទេ ដោយនៅក្នុងប្រភពខាងលើនេះ បានបញ្ជាក់ថា អ្វីៗគឺនឹងធ្វើតាមកាលបរិច្ឆេទជាធម្មតារបស់ក្រុមហ៊ុន Samsung ដែលធ្លាប់ធ្វើពីមុនមកអញ្ចឹង។ សូមជំរាបថា មុននេះ មានព័ត៌មាននិយាយថា Samsung អាចនឹងពន្យារពេលក្នុងការប្រកាសបង្ហាញស្មាតហ្វូន High-end របស់ខ្លួន។
បើតាមរបាយការណ៍មួយចេញពី ChosunBiz បានអោយដឹងថា ក្រុមហ៊ុន Samsung Electronics បានបញ្ជាក់អំពីកាល បរិច្ឆេទនៃការបង្ហាញនូវស្មាតហ្វូន Galaxy S26 Series។ ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ នឹងប្រកាស លក់នៅខែកុម្ភៈ ឆ្នាំ 2026 បន្ទាប់ពីការប្រកាសជាផ្លូវការនៅចុងខែមករា ឆ្នាំ 2026។ ប្រសិនបើព័ត៌មាននេះ គឺជាការពិតនោះ ព្រឹត្តិការណ៍ Galaxy Unpacked 2026 អាចនឹងធ្វើឡើងនៅសប្តាហ៍ចុងក្រោយនៃខែមករាឆ្នាំក្រោយនេះ។
ប្រភពនៅខាងក្នុងរបស់ក្រុមហ៊ុន Samsung បានបញ្ជាក់ថា ក្រុមហ៊ុន Samsung នឹងសម្រេចបោះបង់ចោលនូវម៉ូដែល Galaxy S26 Edge ជំនួសដោយស្មាតហ្វូន Galaxy S26+ វិញ ដោយពាក់ព័ន្ធទៅនឹងផ្នែក Hardware។ បើរបាយការណ៍ថ្មីខាងលើនេះបានបន្ថែមថា បន្ទះឈីប Exynos 2600 2nm ដំបូងបំផុតរបស់ក្រុមហ៊ុន Samsung ក៏អាចនឹងប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S26 និង Galaxy S26+ ផងដែរ។ សម្រាប់ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra នឹងបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Elite Gen 5 សម្រាប់ទីផ្សារសកល។
Article image
គួរបញ្ជាក់ផងដែរថា បន្ទះឈីប Exynos 2600 នឹងមានសមត្ថភាពខ្លាំងក្លាអាចប្រជែងបានជាមួយនឹងបន្ទះឈីប Snapdragon 8 Elite Gen 5, A19 Pro និង  Dimensity 9500 ផងដែរ។  Exynos 2600 គឺជាបន្ទះឈីប 2nm ដែលផលិតនៅ Samsung Foundry និងឌីស្សាញដោយក្រុមហ៊ុន Samsung's System LSI ។ នៅលើឈីបនេះ មានការពង្រឹងខ្លាំងទៅលើប្រព័ន្ធ GPU សម្រាប់ការលេងហ្គេមកាន់តែប្រសើរផងដែរ៕