ស្វែងរកពួកយើង:

Galaxy S26 Series នឹងមានតម្លៃខ្ពស់នៅកូរ៉េខាងត្បូង ខណៈទីផ្សារអាមេរិកតម្លៃដដែលដូច Galaxy S25 Series

ដោយ

Koun Jab Luffy

06 មករា 2026 09:48 ព្រឹក

អាន 2 នាទី

Article image
យោងតាមសារព័ត៌មានកូរ៉េខាងត្បូង FN News នៅពេលនេះ បានសសេរថា តម្លៃស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung គឺមានប្រែប្រួលទៅលើម៉ូដែលមួយចំនួន។ ផ្អែកតាមប្រភពខាងលើនេះបាននិយាយថា សម្រាប់ទំហំ 256GB គឺនឹងមានការបង្កើនតម្លៃពី KRW 44,000 និង KRW 88,000 សម្រាប់ទីផ្សារប្រទេសកូរ៉េខាងត្បូង។ សូមជំរាបថា វត្តមាន Galaxy S25 កន្លងមក គឺមានតម្លៃ KRW 1,155,000, S25+ មានតម្លៃ KRW 1,353,000 និង S25 Ultra មានតម្លៃ KRW 1,698,400។
ប្រភពដដែលនេះបានបន្ថែមថា ក្រុមហ៊ុន Samsung នឹងរក្សាតម្លៃដដែលសម្រាប់ទីផ្សារជាច្រើន ក្នុងនោះក៏មានទីផ្សារសហរដ្ឋអាមេរិកផងដែរ។ ដូច្នេះសម្រាប់ Galaxy S26 ទាំងបីម៉ូដែលនេះ នឹងមានតម្លៃ $800, $1,000 និង $1,300 ដូចគ្នាទៅនឹង Galaxy S25 ទាំងបីម៉ូដែល ចេញលក់កាលពីពេលមុនដែរ។ ទាក់ទងជាមួយនិងការតម្លើងថ្លៃទៅលើស្មាតហ្វូននេះ ត្រូវបានគេនិយាយថា អាចមកពីការកើនឡើងនៃតម្លៃរ៉េម  12GB of LPDDR5X RAM ហើយនៅត្រីមាសទី 2 ខាងមុខអាចនឹងកើនឡើងដល់ទៅ 40%។
Article image
យោងតាមរបាតការណ៌ខាងលើនេះ បានបន្ថែមថា ក្រុមហ៊ុន Samsung បានចំណាយប្រាក់ដកល់ទៅ 11 ទីលានវ៉ុនទៅលើការបញ្ជាទីញបន្ទះឈីបនាត្រីមាសទី 3 និងទី 4 កាលពីឆ្នាំមុន ដោយទឹកប្រាក់ជាង $7.6 ពាន់លានដុល្លា គឺបានទៅលើ ក្រុមហ៊ុន Qualcomm របស់សហរដ្ឋអាមេរិក។ ប៉ុន្តែឆ្នាំនេះ អាចនឹងមានការផ្លាស់ប្តូរបន្តិចដោយពេលនេះ ក្រុមហ៊ុននេះ បានងាកមកប្រើប្រាស់ឈីប Exynos ជំនួសអោយឈីប Snapdragon។
Article image
Samsung ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Galaxy S26 series នៅចុងខែកុម្ភៈខាងមុខនេះហើយ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ហើយនឹងមានលក់នៅដើមខែមីនាខាងមុខ។
Galaxy S26 Series នឹងមានតម្លៃខ្ពស់នៅកូរ៉េខាងត្បូង ខណៈទីផ្សារអាមេរិកតម្លៃដដែលដូច Galaxy S25 Series