
Galaxy S26 series ដែលជាស្មាតហ្វូនជំនាន់ថ្មីរបស់ Samsung ត្រូវបានគេរំពឹងថានឹងកា្លយជាស្មាតហ្វូនថ្នាក់ប្រណិតដំបូងគេនៅលើពិភពលោកដែលការបំពាក់មកជាមួយនិងបច្ចេកវិទ្យា Bluetooth 6.1 នេះបើតាមការបញ្ជាក់នៅវិញ្ញាបនបត្រថ្មីរបស់ឈីប Exynos។បើតាមការរៀបរាប់នៅលើបញ្ជី Bluetooth SIG វិញបានបង្ហាញថាស្មាតហ្វូនលំដាប់ Flagship ថ្មីនេះនឹងមានដំណើរការលឿនជាងមុនឆ្លាតជាងមនុននិងមានសវុត្ថិភាពខ្ពស់ជាងមុនទៅលើការតរភ្ជាប់ជាមួយនិងកាសស្តាប់នាឡិកាឆ្លាតវៃក៏ដូចជាឧករណ៌ប្រើប្រាស់នៅក្នុងគេហដ្ឋាន។
ប្រភពខាងលើនេះបន្តថាសូមបងប្អូនកុំមានយល់ច្រឡំសម្រាប់បន្ទះឈីបថ្មីExynos S6568 នេះគឺមិនមែនជាឈ្មោះរបស់ Exynos 2600 នោះទេឈីបថ្មីនេះគឺមានការឌីស្សាញសម្រាប់ប្រើប្រាស់ទៅលើការភ្ជាប់ដែលមានដូចជា Bluetooth និង Wi-Fi ជាមួយនិងដំណើរកម្មវិធីExynos application processor ប៉ុណ្ណោះ។យោងតាមការបង្ហាញនៅលើបញ្ជីនេះបានអោយដឹងថា “S6568 គឺអាចប្រើប្រាស់រួមគ្នាជាមួយនិង Exynos Application Processor សម្រាប់ការបង្កើតនូវ full BT + Wi-Fi solution ដើម្បីទ្រទ្រង់ទៅលើ Bluetooth 6.1 នេះតែម្តង។
មកដល់ពេលនេះគេនៅមិនទាន់បានដឹងថាស្មាតហ្វូនជំនាន់ថ្មី Galaxy S26 series ដែលដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite Gen 5 អាចនឹងទទួលបាននូវអត្ថប្រយោជន៌ពីការអភិវឌ្ឍថ្មីនេះនៅឡើយទេ។ហើយបើមើលទៅលើបន្ទះឈីប Snapdragon 8 Elite Gen 5 គឺមានការទ្រទ្រង់បានជាមួយតែ Bluetooth 6.0 ប៉ុណ្ណោះមិនទាន់ដល់ 6.1 នោះទេ។
ដូច្នេះផ្អែកតាមការចែកចាយនូវព័ត៌មានថ្មីនេះយើងនឹងរង់ចាំតាមដានជាមួយគ្នានៅពេលខាងមុខ។ Galaxy S26 series ត្រូវបានគេរាយការណ៌ថានឹងមានការពន្យាពេលប្រកាសចេញនៅលើទីផ្សារនាខែមីនា 2026 ខាងមុខនេះជាមួយនិងបន្ទះឈីប Exynos 2600 នៅលើប្រទេសមួយចំនួនខណៈដែលបន្ទះឈីប Snapdragon 8 Elite Gen 5 នឹងមានប្រកាសចេញនៅលើទីផ្សារអាមេរិកនិងទីផ្សារប្រទេសចិន។

សូមជំរាបថា Bluetooth 6.1 ត្រូវបានគេប្រកាសចេញជាលើកដំបូងនៅខែឧសភាឆ្នាំ 2025 ដែលបច្ចេកវិទ្យានេះគឺមានការពង្រឹងសមត្ថភាពខ្លាំងប្រៀបធៀបជាមួយនិងប៊្លូធូស 6.0។
