
យោងតាមការចេញផ្សាយជាច្រើននាពេលមុននេះ បានបញ្ជាក់ថា ក្រុមហ៊ុន Samsung បានត្រៀមខ្លួនក្នុងការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី នឹងធ្វើរឿងផ្លាស់ប្តូរដ៏ធំមួយទៅលើស្មាតហ្វូនស៊េរីថ្មី Galaxy S26 Series។ ផ្អែកតាមព័ត៌មានថ្មីៗនេះបានបង្ហាញថា ដុំ Magnetic wireless power bank ដំបូងបំផុតរបស់ក្រុមហ៊ុន Samsung ត្រូវបានគេឃើញបង្ហាញខ្លួននៅលើ Wireless Power Consortium Database ហើយនឹងទទួលបាននូវការបបញ្ជាក់ពីវិញ្ញាបនបត្រ Qi2 certification ដោយក្នុងនោះ ក៏មាន Magnet Ring នៅផ្នែកខាងក្រោយផងដែរ។
តាមប្រភពខាងលើនេះ បាននិយាយថា នេះគឺជា Power Bank ដំបូងបំផុតរបស់ក្រុមហ៊ុន Samsung ដែលត្រូវបានឌីស្សាញសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន ហើយវាសាកថ្មតាមរយៈ Magnetic wireless charging។ សម្រាប់ Accessory នេះ គឺមានលេខកូដ EB-U2500 ហើយក៏មានអក្សរថា “Samsung Magnetic Wireless Battery Pack” នៅលើនោះផងដែរ។ នៅក្នុងបញ្ជីនេះ ថែមទាំងមានការបង្ហាញការឌីស្សាញរូបរាងរបស់ថ្មនេះ មានពណ៌ប្រផេះស្រាល និង Magnet layout រាងមូលជាមួយនឹង Qi2 chargers ទៀតផង។ បច្ចេកវិទ្យាថ្មនេះ ក៏មានទ្រទ្រង់នូវ 15W wireless output ផងដែរ។
គួរបញ្ជាក់ថា យោងតាមពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូន Galaxy S26 Ultra នឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យា 25W wireless charging។ សម្រាប់ស្មាតហ្វូន Galaxy S26 និង Galaxy S26+ នេះ នឹងមានទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកត្រឹមតែ 15W Qi2 ប៉ុណ្ណោះ។

សូមជំរាបថា មកដល់ពេលនេះ ស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុន Samsung នៅមិនទាន់បង្កើតឡើងមកជាមួយនឹង Magnets នោះទេ។ ប្រសិនបើអ្នកចង់សាកថ្មជាមួយនឹង magnetic charging នៅលើស្មាតហ្វូន Galaxy នោះ អ្នកត្រូវប្រើប្រាស់នូវ Case ដែលមាន Magnets។ គួរបញ្ជាក់ថា ថ្មីៗនេះ មានការបែកធ្លាយអអំពី Magnetic 25W wireless charger ហើយពេលនេះ ក៏មានការបែកធ្លាយអំពី Power Bank មកជាមួយថែមទៀត។ ដូច្នេះ ប្រសិនបើក្រុមហ៊ុន Samsung នឹងបន្ថែមនូវ Magnet Rings ទៅលើស្មាតហ្វូន Flagship របស់ខ្លួននោះ EB-U2500 Battery Pack នេះ គឺត្រៀមខ្លួនរួចរាល់ក្នុងការបង្ហាញខ្លួនហើយ៕
