
បច្ចុប្បន្ននេះ មានការបែកធ្លាយព័ត៌មានជាច្រើនរបស់ស្មាតហ្វូនស៊េរីថ្មី Galaxy S26 series។ ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹង ថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនថ្មីនេះ នៅក្នុងខែធ្នូខាងមុខនេះហើយ នៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងទីក្រុង San Francisco សហរដ្ឋអាមេរិក។ ជាមួយនិងការមកដល់នៃស្មាតហ្វូនថ្មីនេះ អ្នកប្រើប្រាស់ជាច្រើនដែកជាហ្វេនរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ ក៏ផ្តើមព្រួយបារម្ភខ្លាំងទៅលើតម្លៃដ៏ខ្ពស់របស់ស្មាតហ្វូនជំនាន់ថ្មីនេះផងដែរ។
យោងតាមការបញ្ជាក់ចេញពីរបាយការណ៍មួយចេញពីកូរ៉េខាងត្បូង បានអោយដឹងថា តម្លៃរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 series អាចនឹងមានការកើនឡើងខ្លាំងដែលមិនអាចជៀសផុតបាននោះទេ។ ខណៈពេលដែលក្រុមហ៊ុន Samsung រក្សានូវតម្លៃនៃស្មាតហ្វូន Galaxy S25 ទាំង 3 ស្ទើរតែគ្រប់ទីផ្សារទាំងអស់នោះ នាពេលបច្ចុប្បន្ននេះ ស្មាតហ្វូនជំនាន់ថ្មីអាចនឹងមានការផ្លាស់ប្តូរពីឆ្នាំមុននេះផងដែរ។ តម្លៃរបស់បន្ទះឈីបនេះ គឺមានការកើនឡើង 12% ប្រៀបធៀបជាមួយនឹងតម្លៃកាលពីឆ្នាំមុនន ខណៈដែលតម្លៃនៃកាមេរ៉ារបស់ស្មាតហ្វូនថ្មីនេះ ក៏មានការកើនឡើង 8% ផងដែរ។ សម្រាប់តម្លៃរបស់ DRAM ក៏មានការកើនឡើង 16% ប្រៀបធៀបទៅនឹងត្រីមាសទី 1 ឆ្នាំនេះ។

ដូច្នេះ សម្រាប់ស្ថានភាពនៃការខ្វះទៅលើម៉េមូរីអាច នឹងត្រូវគេរំពឺងថា នឹងកើតឡើងនៅក្នុងពេលប៉ុន្មានខែទៀតនេះខណៈពេលដែលក្រុមហ៊ុនផលិតជាច្រើនចាប់ផ្តើមផ្តោតទៅលើការផលិត high-bandwidth memory (HBM) ដែលប្រើប្រាស់នៅលើបន្ទះឈីប AI Chips នោះ។ ក្រុមហ៊ុន Samsung មិនត្រឹមតែជាក្រុមហ៊ុនតែមួយគត់ដែលមានអារម្មណ៍តានតឹងទៅលើការកើនឡើងនៃតម្លៃនេះទេ។ ក្រុមហ៊ុន Apple ក៏បានតម្លើងថ្លៃទៅលើស្មាតហ្វូន iPhone 17 series ចុងក្រោយបំផុតរបស់ខ្លួនផងដែរ។ សម្រាប់ពេលនេះ អ្នកគាំទ្រជាច្រើនត្រូវរង់ចាំការប្រកាសជាផ្លូវការរបស់ក្រុមហ៊ុន Samsung ទៅលើស្មាតហ្វូន S26 series ក្នុងពេលឆាប់ៗនេះ៕
