ស្វែងរកពួកយើង:

Galaxy S26 Series នឹងប្រើប្រាស់ឈីប Exynos 2600 (2nm) រួមទាំងម៉ូដែល Ultra ផងដែរ

ដោយ

Koun Jab Luffy

21 តុលា 2025 12:04 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅថ្ងៃនេះ មានដំណឹងថ្មីមួយដែលចេញពីប្រទេសកូរ៉េត្បួង រួមជាមួយនិងប្រភពពីឧស្សាហកម្មបច្ចេកវិទ្យា បានបង្ហើបថា Samsung មានគម្រោងនឹងធ្វើការប្រើប្រាស់នូវបន្ទះឈីបថ្មី Exynos 2600 នៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Series។ តាមដំណឹងនេះ ក្រុមហ៊ុននេះ គឺបានចាប់ផ្តើមផលិតទ្រង់ទ្រាយធំទៅលើបន្ទះឈីប 2nm Gate-All-Around (GAA) នេះហើយ ដោយក្នុងនោះមានការបញ្ជាក់ថា ក្រុមហ៊ុនមិនត្រឹមតែប្រើប្រាស់នៅលើស្មាតហ្វូនម៉ីដែលស្តង់ដារ និងម៉ូដែល Plus នោះទេ សូម្បីតែម៉ូដែល Galaxy S26 Ultra ក៏នឹងមានការប្រើប្រាស់ឈីប Exynos 2600 ដូចគ្នា។
យោងតាមរបាយការណ៌កន្លងមក បាននិយាយថា បន្ទះឈីប Exynos 2600 នេះ គឺមានសមត្ថភាពធ្វើការទៅលើបច្ចេកវិទ្យា AI performance លឿនជាង 6 ដង ប្រៀបធៀបជាមួយនិងបន្ទះឈីប A19 Pro ដែលប្រើប្រាស់នៅលើ iPhone 17 Pro ហើយក៏មានការបង្កើនអនុភាព 75% ទៅលើ GPU និង 14% ទៅ 15% ទៅលើ multi-core CPU performance បើប្រៀបធៀបជាមួយនិងបន្ទះឈីប Apple និង Snapdragon 8 Gen 5 Elite។ Exynos 2600 ត្រូវបានគេរាយការណ៌បន្ថែមថា បានល្បឿនលឿនជាងមុន 30% ទៅលើ AI និង 29% ទៅលើ GPU performance។
Article image
សូមជំរាបថា Samsung បានធ្វើការនៅលើឈីបនេះ ដោយមានចំនួន 10-Core CPU cluster ដែលមានល្បឿន 3.80GHz high-performance core ហើយថែមទាំងមានតម្លើងនូវម៉ូឌឹមនៅក្នុងនេះរួចជាស្រេច ដែលអនុញាតអោយស្មាតហ្វូមានល្បឿនកាន់តែលឿន និងមានភាពរលូនជាងមុន។ ជាមួយគ្នានេះក្រុមហ៊ុននេះក៏បាននាំមកនូវ Heat Pass Block (HPB) និង Fan-Out Wafer Level Packaging (FOWLP) ដើម្បីការពារការឡើងកំដៅ នៅលើស្មាតហ្វូនថែមទៀតផង។
គួរបញ្ជាក់ថា Samsung ជាធម្មតា តែងតែប្រកាចេញស្មាតហ្វូនជាមួយនិងបន្ទះឈីប Exynos នៅលើស្មាតហ្វូន Galaxy ដែលមានលក់នៅលើទីផ្សារកូរ៉េខាងត្បូង និងទីផ្សារអឺរ៉ុប ខណៈដែលទីផ្សារអាមេរិ ជប៉ុន និងចិន គឺប្រើប្រាស់នូវឈីប Snapdragon។ ទាក់ទងនិងយុទ្ធសាស្រ្តពេលនេះ ក្រមហ៊ុនអាចនឹងបន្តប្រើឈីបនេះដូចមុនដែរ ប៉ុន្តែអ្វីដែលប្លែកនោះ គឺឈីបនេះក៏អាចនឹងមានវត្តមាននៅលើស្មាតហ្វូន Ultra ផងដែរ។
Galaxy S26 Series នឹងប្រើប្រាស់ឈីប Exynos 2600 (2nm) រួមទាំងម៉ូដែល Ultra ផងដែរ