
យោងតាមសារព័ត៌មានកូរ៉េខាងត្បូង FN News នៅពេលនេះ បានសសេរថា តម្លៃស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung គឺមានប្រែប្រួលទៅលើម៉ូដែលមួយចំនួន។ ផ្អែកតាមប្រភពខាងលើនេះបាននិយាយថា សម្រាប់ទំហំ 256GB គឺនឹងមានការបង្កើនតម្លៃពី KRW 44,000 និង KRW 88,000 សម្រាប់ទីផ្សារប្រទេសកូរ៉េខាងត្បូង។ សូមជំរាបថា វត្តមាន Galaxy S25 កន្លងមក គឺមានតម្លៃ KRW 1,155,000, S25+ មានតម្លៃ KRW 1,353,000 និង S25 Ultra មានតម្លៃ KRW 1,698,400។
ប្រភពដដែលនេះបានបន្ថែមថា ក្រុមហ៊ុន Samsung នឹងរក្សាតម្លៃដដែលសម្រាប់ទីផ្សារជាច្រើន ក្នុងនោះក៏មានទីផ្សារសហរដ្ឋអាមេរិកផងដែរ។ ដូច្នេះសម្រាប់ Galaxy S26 ទាំងបីម៉ូដែលនេះ នឹងមានតម្លៃ $800, $1,000 និង $1,300 ដូចគ្នាទៅនឹង Galaxy S25 ទាំងបីម៉ូដែល ចេញលក់កាលពីពេលមុនដែរ។ ទាក់ទងជាមួយនិងការតម្លើងថ្លៃទៅលើស្មាតហ្វូននេះ ត្រូវបានគេនិយាយថា អាចមកពីការកើនឡើងនៃតម្លៃរ៉េម 12GB of LPDDR5X RAM ហើយនៅត្រីមាសទី 2 ខាងមុខអាចនឹងកើនឡើងដល់ទៅ 40%។

យោងតាមរបាតការណ៌ខាងលើនេះ បានបន្ថែមថា ក្រុមហ៊ុន Samsung បានចំណាយប្រាក់ដកល់ទៅ 11 ទីលានវ៉ុនទៅលើការបញ្ជាទីញបន្ទះឈីបនាត្រីមាសទី 3 និងទី 4 កាលពីឆ្នាំមុន ដោយទឹកប្រាក់ជាង $7.6 ពាន់លានដុល្លា គឺបានទៅលើ ក្រុមហ៊ុន Qualcomm របស់សហរដ្ឋអាមេរិក។ ប៉ុន្តែឆ្នាំនេះ អាចនឹងមានការផ្លាស់ប្តូរបន្តិចដោយពេលនេះ ក្រុមហ៊ុននេះ បានងាកមកប្រើប្រាស់ឈីប Exynos ជំនួសអោយឈីប Snapdragon។

Samsung ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Galaxy S26 series នៅចុងខែកុម្ភៈខាងមុខនេះហើយ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ហើយនឹងមានលក់នៅដើមខែមីនាខាងមុខ។
