ស្វែងរកពួកយើង:

Galaxy S26 Series នឹងមិនបង្កើនទំហំរ៉េម និងអង្គចងចាំនោះទេ នេះបើតាមការបែកធ្លាយថ្មីនៅថ្ងៃនេះ

ដោយ

Koun Jab Luffy

18 វិច្ឆិកា 2025 10:27 ព្រឹក

អាន 2 នាទី

Article image
យោងតាមការទម្លាយព័ត៌មានថ្មីៗនេះ បានបង្ហើបថា ក្រុមហ៊ុន Samsung ទំនងជាងអាចនឹងបញ្ចប់នូវទម្លាប់ក្នុងការអាប់ដែតទៅលើម៉េមូរីរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Series ហើយសម្រាប់ការដាក់សម្ពោធជាផ្លូវការណ៌នៅលើទីផ្សារនាឆ្នាំក្រោយនេះ។ ផ្អែកតាមរបាយការណ៍ថ្មីមួយដែលចេញពីអ្នកទម្លាយ @UniverseIce បានអះអាងថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Series នេះនឹងមានរ៉េម និងទំហំម៉េមូរីដូចទៅនឹងស្មាតហ្វូនត្រកូល Galaxy S25 Series អញ្ចឹងដែរ។
យោងតាមការបែកធ្លាយខាងលើនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 និង S26+ នឹងមានជម្រើស 2 ទំហំ រួមមានដូចជា 12GB RAM និង 256GB storage ហើយនិង 12GB RAM និង 512GB storage ខណៈដែលស្មាតហ្វូនជំនាន់ថ្មី  Galaxy S26 Ultra នឹងមាន 3 ទំហំរួមមានដូចជា ទំហំ 12GB RAM និង 256GB storage ហើយនិងទំហំ 12GB RAM និង 512GB storage ព្រមទាំងទំហំ 16GB RAM និង1TB storage ដោយទំហំនេះ គឺសម្រាប់ទីផ្សាររបស់ចិនប៉ុណ្ណោះ។
Article image
ប្រភពខាងលើនេះបន្តថា សម្រាប់ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Series ដែលនឹងលក់នៅលើទីផ្សារសកលនឹងទទួលបាននូវទំហំ 12GB RAM និង 512GB ប៉ុណ្ណោះ ខណៈទំហំ 16GB និង 1TB ក្រុមហ៊ុន Samsung នៅមិនទាន់បញ្ចេញសម្រាប់ទីផ្សារសកលនៅឡើយទេ។ សូមជំរាបថា មួយរយៈនេះ ក្រុមហ៊ុន Samsung គឺមានការផ្តោតទៅលើការប្រើប្រាស់នូវបច្ចេកវិទ្យា Galaxy AI និងមុខងារជាច្រើនទៀត ដើម្បីអាចទាក់ទាញចិត្តអ្នកប្រើប្រាស់។
Article image
Galaxy S26 Series នឹងមិនបង្កើនទំហំរ៉េម និងអង្គចងចាំនោះទេ នេះបើតាមការបែកធ្លាយថ្មីនៅថ្ងៃនេះ