
Galaxy S26 Series មានសន្ទុះ Pre-order ខ្លាំងខណៈ Galaxy S26 Ultra ទទួលបានពាន Best in Show ក្នុងព្រឹត្តិការណ៍ MWC 2026
Galaxy S26 series ដែលជាស្មាតហ្វូន Flagship ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Samsung ត្រូវគេរាយការណ៍ថា ទទួលបាននូវការចាប់អារម្មណ៍ខ្លាំងក្លានៅក្នុងជំហាននៃការ pre-order នេះ។ របាយការណ៍នៃឧស្សាហកម្មមុននេះបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះទទួលបានននូវការចាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់។ នៅក្នុងពេលនេះ ស្មាតហ្វូន Galaxy S26 Ultra នេះក៏ទទួលបាននូវពានរង្វាន់ឧស្សាហកម្មនៅក្នុងព្រឹត្តិការណ៍ MWC 2026 ផងដែរ។
តាមប្រភពជាច្រើនចេញពីឧស្សាហកម្មទូរគមនាគមន៍នៅក្នុងប្រទេសកូរ៉េខាងត្បូង បានអោយដឹងថា ស្មាតហ្វូន Galaxy S26 Series នេះទទួលបាននូវការចាប់អារម្មណ៍ Pre-Order ខ្លាំងមែនទែន។ អ្នកវិភាគជាច្រើន បានជឿជាក់ថា ស្មាតហ្វូននេះ នឹងយកឈ្នះទៅលើកំណត់ត្រានៃការលក់ទៅលើស្មាតហ្វូន Galaxy S25 Series ដែលមានកំណត់ត្រានៃការកក់ទុកចំនួន 1.3 លានគ្រឿងនៅក្នុងការកក់ទិញមុននេះ។
ខណៈពេលដែលតួរលេខនេះ នៅមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយនោះ មានការព្យាករណ៍ថា ម៉ូដែលនេះ ការលក់ទៅលើស្មាតហ្វូននេះ អាចនឹងមានចំនួនច្រើនជាងស្មាតហ្វូនជំនាន់មុន។ នៅក្នុងចំណោមស្មាតហ្វូនទាំងនេះ ស្មាតហ្វូន Galaxy S26 Ultra មានសន្ទុះនៃការចាប់អារម្មណ៍ខ្លាំងជាងគេបំផុត។ តាមការព្យាករណ៍ជាច្រើន បានបញ្ជាក់ថាការលក់ស្មាតហ្វូន Galaxy S26 នេះអាចនឹងមានចំនួន 15% ច្រើនជាងស្មាតហ្វូនជំនាន់មុននេះ ហើយស្មាតហ្វូនត្រកូល Ultra នេះអាចនឹងមានប្រហែលជា ៧០% នៃការ pre-order នេះ។
នៅក្នុងសន្ទះនៃការចាប់អារម្មណ៍នៅលើទីផ្សារនេះ ស្មាតហ្វូន Galaxy S26 Ultra ក៏ត្រូវបានគេមើលឃើញថា បានទទួលបាននូវពានរង្វាន់ Global Mobile Awards (GLOMO) នៅក្នុងព្រឹត្តិការណ៍ MWC 2026 នៅទីក្រុងបាសេឡូណា។ ស្មាតហ្វូននេះ ឈ្នះពានរង្វាន់ Best in Show ។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនថ្មីនេះ បំពាក់នូវ One UI 8.5 software និង Galaxy AI ជាច្រើនរួមជាមួយនឹងបច្ចេកវិទ្យា Privacy Display សម្រាប់ការពារការមើលអេក្រង់ពីអ្នកដទៃបានយ៉ាងមានសុវត្ថិភាពខ្ពស់បំផុត៕

1 / 2

