
ថ្មីៗនេះតាមការបង្ហាញនៅលើ Firmware Files បានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី Galaxy S26 Ultra ដែលនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនោះ នឹងដំណើរការជាមួយនឹងបន្ទះឈីប Snapdragon 8 Elite ជំនាន់ថ្មី ហើយថែមទាំងមានការប្រើប្រាស់ជាមួយស្បែកមុខកម្មវិធី One UI 8.5 ដែលផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ Android 16 ថែមទៀតផង។ ការលេចនូវព័ត៌មានខាងលើនេះ គឺស្របជាមួយនឹងរបាយការណ៍ថ្មីៗ ដែលចេញពីអ្នកទម្លាយ Ice Universe អញ្ចឹងដែរ។
ថ្មីនេះអ្នកទម្លាយរូបនេះ ក៏បានចែកចាយនូវព័ត៌មានថ្មីៗស្តីការអាប់ដេត Software របស់ក្រុមហ៊ុន Samsung ទៅលើស្បែកកម្មវិធី One UI សម្រាប់ស្មាតហ្វូនជំនាន់ថ្មី Galaxy S Series នេះផងដែរ។ ជាមួយនិងឯកសារ Firmware File នេះ ត្រូវរកឃើញនៅលើ Server របស់ក្រុមហ៊ុន Samsung ដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ នឹងធ្វើការអភិវឌ្ឍទៅលើ One UI 8.5 សម្រាប់ស្មាតហ្វូន Galaxy S26 នាពេលខាងមុខរបស់ខ្លួន។ Firmware នេះគឺមានលេខកូដ PMK8850 ដែលនេះ សំដៅទៅលើបន្ទះឈីប Flagship ជំនាន់ថ្មីរបស់ក្រុមហ៊ុន Qualcomm។

គួរបញ្ជាក់ថា បើយើងមើលទៅលើស្មាតហ្វូន Galaxy S25 Ultra ដែលចេញលក់នៅលើទីផ្សារនាពេលកន្លងមក គឺត្រូវបានក្រុមហ៊ុនធ្វើការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite ដែលមានលេខកូដ 8750។ ដូច្នេះផ្អែកតាមការអាប់ដែតកន្លងមក ជឿជាក់ច្បាស់ណាស់ថា វត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra នៅឆ្នាំក្រោយនេះ គឺនឹងបន្តប្រើប្រាស់នូវបន្ទះឈីបថ្មីរបស់ក្រុមហ៊ុន Qualcomm ដដែល ខណៈដែលស្មាតហ្វូន Galaxy S26+ និង S26 គឺនឹងមានការប្រាស់នូវបន្ទះឈីប Exynos 2600 SoC ដែលមានការពង្រឹងទៅលើល្បឿន CPU និង GPU ៕
