ស្វែងរកពួកយើង:

Galaxy S26 Ultra អាចនឹងបំពាក់ថ្ម Silicon-Carbon មានទំហំ 7,000mAh

ដោយ

Koun Jab Luffy

12 កុម្ភៈ 2025 10:03 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុនផលិស្មាតហ្វូនធំៗរបស់ប្រទេសចិនជាច្រើន បាននឹងកំពុងសំឡឹងទៅរកគោលដៅថ្មីសម្រាប់ការប្រើប្រាស់ថ្មប្រភេទ Silicon-carbo battery ដើម្បីបង្កើននូវប្រសិទ្ធិភាពថាមពលថ្មក្នុងការបំពេញតម្រូវការឲ្យបន្ទះឈីបកំពូលជំនាន់ថ្មី និងប្រសិទ្ធិភាពអាយុកាលថ្មឲ្យកាន់ប្រើប្រាស់បានយូរសម្រាប់ស្មាតហ្វូនកំពូលរបស់ខ្លួនជាមួយនឹងរចនាតួរខ្លួនឲ្យមានកម្រាស់ស្តើង។
បច្ចេកវិទ្យាថ្មថ្មីនេះ ត្រូវបានប្រើដំបូងគេដោយក្រុមហ៊ុនផលិតស្មាតហ្វូន Honor ដោយបានបំពាក់នូវលើស្មាតហ្វូនអេក្រង់បត់ដែលមានកម្រាស់ស្តើងបំផុតត្រឹម 4.7mm របស់ខ្លួន គឺ Honor Magic V2។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Samsung ក៏ត្រូវបានគេរាយការណ៍ថា ក៏ត្រៀមប្រើនូវបច្ចេកវិទ្យាថ្មថ្មីនេះនៅលើកំពូលស្មាតហ្វូនជំនាន់ក្រោយរបស់ខ្លួនផងដែរ។
Article image
ក្រុមហ៊ុន Samsung ត្រូវបានគេដឹងថា បាននឹងកំពុងធ្វើការនៅលើបច្ចេកវិទ្យាថ្ម Silicon-carbon battery tech។ តាមរយះការចេញផ្សាយដោយបណ្តាញសារព័ត៌មានកូរ៉េខាងត្បូង FNNews បាននិយាយថា កំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra ដែលចេញនៅដើមឆ្នាំក្រោយនេះ នឹងបំពាក់ថ្មទំហំ 7,000mAh។ សម្រាប់កំពូលស្មាតហ្វូនរបស់ក្រុមហ៊ុនចិនបច្ចុប្បន្ន គឺ Nubia Red Magic 10 Pro គឺមានថ្មទំហំ 7,050mAh និងម៉ូដែល Redmi Turbo 4 Pro ដែលនឹងបង្ហាញខ្លួននាពេលខាងមុខត្រូវបានគេដឹងថា នឹងមានថ្មទំហំ 7,500mAh។
បច្ចុប្បន្ន Samsung បានធ្វើការដុសខាតទៅស្បែកមុខកម្មវិធី One UI7 សម្រាប់កំពូលស្មាតហ្វូនរបស់ខ្លួន ដែលជួយឲ្យការប្រើប្រាស់ថ្មមានរយះពេលយូរជាងជំនាន់មុន បើទោះបីជារក្សាទំហំថាមពលថ្មដូចគ្នានឹងជំនាន់មុនក៏ដោយ។ ហើយប្រសិនបើព័ត៌មានចចាមអារាមជុំវិញការប្រើប្រាស់បច្ចេកវិទ្យាថ្ម Si/C battery កើតមានពិតប្រាកដមែននោះ គឺវានឹងធ្វើឲ្យថាមពលថ្មរបស់កំពូលស្មាតហ្វូន Galaxy S26 Series មានប្រសិទ្ធិភាពកាន់ប្រើប្រាស់បានកាន់តែយូរ។
Article image
ជាមួយគ្នានេះ បើតាមប្រភពព័ត៌មានបានបញ្ជាក់ថា Samsung Galaxy S26 Ultra ក៏នឹងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 65W Wired Fast Charging ធៀបនឹងកំលាំង 45W នៅលើ Galaxy S25 Ultra បច្ចុប្បន្ន ដើម្បីបន្ថយពេលវេលាក្នុងការ សាកភ្លើងឲ្យថ្មទំហំ 7,000mAh បានឆាប់ពេញ៕