ស្វែងរកពួកយើង:

Galaxy S26 Ultra អាចនឹងមានពណ៌ទឹកក្រូចមកប្រជែងជាមួយ iPhone 17 Pro Max

ដោយ

Koun Jab Luffy

09 តុលា 2025 07:41 ព្រឹក

អាន 2 នាទី

Article image
Galaxy S26 Ultra ដែលជាស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ត្រូវគេរំពឹងថា នឹងមានការប្រកាសជាផ្លូវការនៅខែមករាឆ្នាំក្រោយនេះហើយ។ យោងតាមការបែកធ្លាយជាច្រើនកន្លងមក បានទម្លាយនូវអំពីរូបរាងរបស់ស្មាតហ្វូនស៊េរីថ្មីនេះខ្លះៗរួចមកហើយ។ ប៉ុន្តែនៅថ្ងៃនេះ មានការបែកធ្លាយថ្មីមួយ បានបញ្ចេញនូវការឌីស្សាញជម្រើសពណ៌ថ្មីនៅលើស្មាតហ្វូន S26 Galaxy Ultra ដែលពណ៌នេះ ត្រូវបានគេមើលឃើកថា គឺស្រដៀងគ្នាទៅនឹងពណ៌ថ្មីរបស់ក្រុមហ៊ុន Apple អញ្ចឹង។
សូមជំរាបថា ជាមួយនិងវត្តមានស្មាតហ្វូនជំនាន់ថ្មី iPhone 17 Pro និង iPhone 17 Pro Max ដែលបានបង្ហាញខ្លួនជាផ្លូវការកាលពីខែមុននេះ គឺត្រូវបានក្រុមហ៊ុនរចនាជាមួយនឹងពណ៌ថ្មី Cosmic Orange។ ពណ៌ថ្មីនេះ ត្រូវបានក្រុមការងាររបស់ក្រុមហ៊ុន Samsung ចូលចិត្ត ហើយនិងសម្រេចចិត្តនៅក្នុងការប្រើប្រាស់នូវពណ៌ថ្មីនេះផងដែរ នៅលើស្មាតហ្វូន S26 Ultra របស់ខ្លួន។
Article image
ការបែកធ្លាយថ្មីនេះ បានបង្ហាញស្មាតហ្វូន Samsung Galaxy S26 Ultra ដែលមានពណ៌ទឹកក្រូច ប៉ុន្តែមិនមែនន័យថា ក្រុមហ៊ុន Samsung នឹងប្រកាសបង្ហាញនូវពណ៌ថ្មីនេះនៅលើស្មាតហ្វូនរបស់ខ្លួននោះទេ។ គួរបញ្ជាក់ថា គម្រោងផែនការថ្មីរបស់ក្រុមហ៊ុន Samsung តែងតែមានការផ្លាស់ប្តូរអាស្រ័យទៅលើស្ថានការណ៌ ដូចនេះផលិតផលចុងក្រោយបំផុត គឺរង់ចាំរហូតដល់ការប្រកាសជាផ្លូវការ។ បន្ថែមពីនេះ អ្នកទម្លាយ OnLeaks ក៏បានបង្ហោះថា រូបភាពទាំងនេះប្រហែលជាបង្កើតឡើងដោយ AI ផងដែរ៕
Galaxy S26 Ultra អាចនឹងមានពណ៌ទឹកក្រូចមកប្រជែងជាមួយ iPhone 17 Pro Max