ស្វែងរកពួកយើង:

Galaxy S26 Ultra ត្រូវគេទម្លាយថា នឹងមានសិនស័រកាមេរ៉ា 200MP ពីរគ្រាប់

ដោយ

Koun Jab Luffy

25 មីនា 2025 01:18 រសៀល

អាន 2 នាទី

Article image
និយាយពីពេលវេលានៃប្រកាសចេញ Galaxy S26 Ultra ដែលជាកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង គឺនៅឆ្នាំក្រោយឯណោះ ប៉ុន្តែពេលនេះមានការទម្លាយព័ត៌មានថ្មីៗពីស្មាតហ្វូននេះហើយ។ យោងតាមការបែកធ្លាយថ្មីនៅពេលនេះ បានអោយយដឹងថា Galaxy S26 Ultra នឹងមានការប្រើប្រាស់នូវសិនស័រ Telephoto តែមួយគ្រាប់ប៉ុណ្ណោះ ហើយសម្រាប់ថាមពលថ្ម គឺធំជាងជំនានមុនទំហំ 5,500mAh។
គួរបញ្ជាក់ថា Galaxy S25 Ultra ដែលមានវត្តមាននាពេលថ្មីៗនេះ គឺមានការឌីស្សាញរូបរាងស្រដៀងគ្នាទៅនឹងជំនាន់មុនដែរ ខុសតែការបំពាក់នូវបន្ទះឈីបជំនាន់ថ្មី ហើយនិងមានការពង្រឹងបន្ថែមនូវឡែន ultrawide ប៉ុណ្ណោះ។ ចំពោះម៉ូដែល S26 Ultra គ្រោងនឹងបង្ហាញវត្តមាននៅឆ្នាំក្រោយវិញ ត្រូវបានគេរំពឹងថា នឹងមានការផ្លាស់ប្តូរខុសពី Galaxy S Ultra ដែលចេញលក់ប៉ុន្មានឆ្នាំក្រោយនេះ។ lagships in a couple of aspects.
Article image
យោងតាមការទម្លាយចេញពី @Vhsss_God នៅពេលនេះ មានបង្ហាញគំរូស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra ដោយថែមទាំងមានការបញ្ជាក់ពីកាមេរ៉ាទំហំ 200MP 4x Telephoto និងកាមេរ៉ាគោលទំហំ 200MP រួមនិងកាមេរ៉ា 50MP ultrawide ផងដែរ។ តាមរយៈព័ត៌មានខាងលើនេះ នៅមិនទាន់មានព័ត៌មានជាក់លាក់ពីកាមេរ៉ាទំហំ 200MP telephoto ឬសិនស័រផ្សេងទៀតនោះទេ។ អ្នកទម្លាយរូបនេះ ក៏បានបញ្ជាក់ពីថាមពថ្មនៅលើស្មាតហ្វូននេះដែរ គឺមានទំហំធំជាងមុនដល់ 5,500mAh។ ជាមួយគ្នានេះ S-Pen សម្រាប់ម៉ូដែលនេះ ត្រូវគេរាយការណ៌ថា នឹងមាន Bluetooth ទៀតផង។