ស្វែងរកពួកយើង:

Galaxy S26 Ultra នឹងប្រើប្រាស់អេក្រង់ OLED ជំនាន់ថ្មីមានសុវត្ថិភាពខ្លាំងជាងមុន

ដោយ

Koun Jab Luffy

30 សីហា 2025 09:38 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៍ថា នឹងបង្ហាញនូវកញ្ចក់ OLED ថ្មីសម្រាប់ស្មាតហ្វូន Galaxy S26 Ultra នៅឆ្នាំក្រោយនេះ ដែលបច្ចេកវិទ្យាថ្មីនេះ នឹងផ្តោតទៅលើបច្ចេកវិទ្យា AI នៅក្នុងការជួយការពារនូវឯកជនភាពរបស់អ្នកប្រើប្រាស់។ ស្មាតហ្វូនថ្មីនេះ នឹងប្រើប្រាស់នូវបច្ចេកវិទ្យា Flex Magic Pixel Technology ដែលអភិវឌ្ឍដោយក្រុមហ៊ុន Samsung Display។ ក្រុមហ៊ុនផលិតអេក្រង់នេះ ក៏បានបង្ហាញនូវបច្ចេកវិទ្យានេះ នៅក្នុងព្រឹត្តិការណ៍ MWC 2025 និងនៅក្នុងព្រឹត្តិការណ៍ K-Display 2025 នៅក្នុងឆ្នាំនេះផងដែរ។
តាមរយៈនៃការផ្លាស់ប្តូរជាច្រើនដ៏សំខាន់នេះ ត្រូវគេរំពឹងថា នឹងបង្ហាញនៅឆ្នាំក្រោយនេះ។ សម្រាប់ស្មាតហ្វូននៅឆ្នាំក្រោយនេះនឹងមានឈ្មោះហៅថា Galaxy S26 Pro ខណៈពេលដែលម៉ូឌែល  “+” នឹងជំនួសដោយស្មាតហ្វូន Galaxy S26 Air ខណៈពេលដែលស្មាតហ្វូន Ultra នឹងក្លាយជាស្មាតហ្វូនកំពូលនៅក្នុងត្រកូលស្មាតហ្វូននេះ។
របាយការណ៍ជាច្រើនចេញពីប្រទេសកូរ៉េបញ្ជាក់ថា បច្ចេកវិទ្យា Flex Magic Pixel Technology របស់ក្រុមហ៊ុន Samsung Display នេះកំពុងតែចាប់ផ្តើមការផលិតទ្រង់ទ្រាយធំ។ អេក្រង់នេះ អាចនឹងប្រើប្រាស់នៅលើស្មាតហ្វូនGalaxy S26 Ultra និងស្មាតហ្វូនបត់បានសម្រាប់ឆ្នាំ 2026 ផងដែរ។
បច្ចេកវិទ្យាអេក្រង់នេះ គឺប្រើប្រាស់នូវ AI ដើម្បីគ្រប់គ្រងទៅលើ OLED Panels មើលគ្រប់មុំតែម្តង។ ប្រសិនបើអ្នកបើកនូវកម្មវិធីធនាគារនៅលើស្មាតហ្វូនGalaxy S26 Ultra របស់អ្នកដែលមានព័ត៌មានសម្ងាត់នោះ បច្ចេកវិទ្យា AI នឹងធ្វើការកែប្រែទៅលើ ភិចសែលជាច្រើននេះដោយស្វ័យប្រវត្តិដើម្បីកំណត់ទៅលើកម្រិតនៃមុំមើលឃើញ ដូចនេះមិនមានអ្នកណាម្នាក់អាចមើល ទៅលើព័ត៌មានរបស់អ្នកបានទេ។
Article image
បច្ចេកវិទ្យានេះប្រហែលជាស្រដៀងគ្នាទៅនឹងការប្រើប្រាស់នូវកញ្ចក់ការពារឯកជនភាព ដែលជាធម្មតាត្រូវដាក់តម្លើងនៅលើស្មាតហ្វូនរបស់ពួកគេនោះ។ Flex Magic Pixel នឹងផ្តល់នូវគុណសម្បត្តិជាច្រើន ដើម្បី ធានាថាអ្នកនឹងទទួលបាននូវសមត្ថភាពពេញលេញនៃការប្រើប្រាស់ និងការការពារឯកជនភាពរបស់អ្នកបានកម្រិតខ្ពស់ បំផុត៕