ស្វែងរកពួកយើង:

Galaxy S26 Ultra មកជាមួយមុខងារថ្មី Privacy Display និងបន្ទះឈីប Snapdragon 8 Elite Gen 5 for Galaxy

ដោយ

Koun Jab Luffy

26 កុម្ភៈ 2026 10:22 ព្រឹក

អាន 3 នាទី

Article image
ដូចការគ្រោងទុកកាលពីយប់មិញនេះ ក្រុមហ៊ុន Samsung ពិតជាបានប្រារព្ធព្រឹត្តិការណ៌ Galaxy Unpacked របស់ខ្លួនជាមួយនិងការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី នៃត្រកូល Galaxy S-series ដែលមានការអាប់ដែតជាមួយនិងបន្ទះឈីបជំនាន់ចុងក្រោយរបស់ Qualcomm។ ស្មាតហ្វូន Galaxy S26 Ultra ដែលជាម៉ូដែលមួយក្នុងចំណោមម៉ូដែលទាំងបី គឺមានការបំពាក់មកជាមួយនូវមុខងារថ្មី Privacy Display រួមនិងបន្ទះឈីបស៊េរីថ្មីចុងក្រោយ Snapdragon 8 Elite Gen 5 for Galaxy ក៏ដូចជាការអាប់ដែតទៅលើកម្លាំងសាក fastest charging ធំជាងមុនផងដែរ។
ស្មាតហ្វូនថ្មីនេះ មានកម្រ៉ាស់ស្តើងត្រឹមត 7.2mm និងទម្ងន់ 214 grams ស្រាលជាងជំនាន់មុន ហើយនិងមានតួខ្លួនស្រោបដោយស៊ុម Aluminium ហើយនិងកញ្ចក់ការពារ Gorilla Glass Victus 2។ ទៅលើផ្នែកអេក្រង់វិញ មិនសូវជាមានការអាប់ដែតនោះទេ គឺមានអេក្រង់ 6.9 អ៊ីង LTPO AMOLED display បង្ហាញចេញបានកម្រិត QHD+ resolution និងមានល្បឿន 1-120Hz adaptive refresh rate ហើយនិងគាំទ្រដោយពន្លឺ 2,600 nits peak local brightness។
Article image
ប្រៀបធៀបជាមួយនិង S25 Ultra គឺមានការប្រើប្រាស់ Corning Gorilla Armor 2 protection។ សម្រាប់ម៉ូដែលថ្មីនេះដែរ Samsung នៅតែបន្តប្រើប្រាស់នូវប៊ិក S Pen ដែលមានគ្មាន Bluetooth ដដែល។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានដាក់មកនូវ Anti-Reflective display coating និងសិនស័រ Ultrasonic Fingerprint Scanner ហើយនិងកាមេរ៉ាមុខមានទំហំ12MP។
Article image
ទៅលើអ្វីដែលថ្មី គឺ Privacy Display ដែលនេះគឺជាមុខងារការពារសុវត្ថិភាពនៅលើអេក្រង់ ដែលមិនត្រូវបានអនុញាតអោយមើលពីចំហៀងឃើញនោះទេ។ មុខងារនេះ គឺនឹងជួយអោយអ្នកប្រើប្រាស់កាន់តែមានភាពជឿជាក់នៅពេលដែលទស្សនាលើអេក្រង់នៅពេលស្ថិតនៅទីប្រជុំជន។ សម្រាប់ម៉ូដែល S26 Ultra នេះ គឺមិនដូចជាគ្នាជាមួយនិងបងប្អូនរបស់គេ S26 នោះទេ គឺក្រុមហ៊ុនមានការប្រើប្រាស់នូវឈីប Qualcomm Snapdragon 8 Elite Gen 5 for Galaxy តែមួយគត់ប៉ុណ្ណោះសម្រាប់ទីផ្សារទាំងអស់។ ស្មាតហ្វូននេះ មកជាមួយរ៉េមទំហំ 12GB និងអង្គចងចាំទំហំចាប់ពី 256GB និង 512GB ខណៈដែលទំហំ 1TB គឺមានមកជាមួយរ៉េម 16GB។
Article image
Galaxy S26 Ultra មិនមានផ្លាស់ប្តូរទៅលើកាមេរ៉ាគោលនោះទេ គឺមានទំហំ 200MP ដដែល។ ឡែននេះ គឺមានសិនស័រ wider f/1.4 aperture និងមានសមត្ថភាពទៅលើការថត low light ខ្ពស់ជាងមុន។ ក្រុមហ៊ុន Samsung បញ្ជាក់ថា សិនស័រនេះ ខ្លាំងជាងមុនដល់ទៅ 47% ទៅលើការបញ្ចេញនូវពន្លឺ។ សម្រាប់កាមេរ៉ាទំហំ 10MP 3x Telephoto គឺប្រើប្រាស់សិនស័រ 1/3.94” ខណៈដែលកាមេរ៉ា 50MP ហ៊្សូម 5x telephoto គឺមានការអាប់ដែតទៅលើ f/2.9 aperture ផ្តល់ពន្លឺខ្ពស់ជាងមុនs 37%។ ចំពោះកាមេរ៉ា 50MP ultrawide វិញ គឺដូចគ្នាជំនាន់មុន។
Article image
Galaxy S26 Ultra នៅតែប្រើប្រាស់ថ្មទំហំ 5,000mAh ដដែល មិនមានការតម្លើងនោះទេ ប៉ុន្តែសម្រាប់បច្ចេកវិទិទ្យាសាកនៅលើស្មាតហ្វូននេះ គឺមានការតម្លើងពី 45W charging មកកាន់ 60W wired charging។ ទៅលើការសាកពី 0%-75% charge គឺប្រើពេល 30 នាទី។ បន្ថែមពីនេះ ស្មាតហ្វូនននេះ ក៏មានមុខងារសាក 25W wireless charging ហើយនិងមានភ្ជាប់ Qi 2.2 chargers រួមនិង 4.5W reverse wireless charging ផងដែរ។
Article image
Galaxy S26 Ultra ដំណើរការនៅលើស្បែកកម្មវិធីថ្មី One UI 8.5 ផ្អែកលើ Android 16 ហើយនិងមានការតម្លើងនូវ Galaxy AI មកជាមួយស្រាប់តែម្តង។ Galaxy S26 Ultra មានជម្រើសពណ៌ Black, Cobalt Violet, Sky Blue និង White ខណៈដែល hues - Silver និង Pink Gold នឹងមានលក់នៅលើអនឡាញតាមរយៈ Samsung.com។
Article image