ស្វែងរកពួកយើង:

Galaxy S26 Ultra អាចនឹងនាំមុខ Pura 80 Ultra តាមរយៈកាមេរ៉ាថ្មី ‘folded zoom’ របស់ខ្លួន!

ដោយ

Koun Jab Luffy

01 តុលា 2025 07:22 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ ការប្រកួតប្រជែងទៅលើកាមេរ៉ាស្មាតហ្វូនបានក្លាយជាប្រធានបទថ្មីសម្រាប់ក្រុមហ៊ុនធំៗជាច្រើន។ ថ្មីៗនេះ មានការទម្លាយុថា ក្រុមហ៊ុន Samsung មានគម្រោងក្នុងការយកឈ្នះទៅលើកាមេរ៉ា Zoom របស់ Huawei Pura 80 Ultra តាមរយៈការបង្រីកសមត្ថភាពទៅលើកាមេរ៉ា Galaxy S26 Ultra របស់ខ្លួនបានកាន់តែខ្លាំងជាងមុន។ បើរបាយការណ៍ថ្មីមួយបង្ហើបថា ក្រុមហ៊ុននេះ នឹងផ្លាស់ប្តូរដ៏ធំមួយទៅលើស្មាតហ្វូន Flagship ដើម្បីអាចប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន Top-end ជាច្រើនទៀតនៅលើទីផ្សារ។
យោងតាម ETNews បានរាយការណ៍ថា ក្រុមហ៊ុន Samsung អាចនឹងមានការតម្លើងនូវកាមេរ៉ា “folded zoom” សម្រាប់ស្មាតហ្វូន Galaxy S26 Ultra នៅឆ្នាំក្រោយនេះ។ ប្រសិនបើនេះ គឺជាការពិតនោះ ស្មាតហ្វូននេះ អាចនឹងក្លាយជាការប្រជែងមួយដ៏អស្ចារ្យសម្រាប់ស្មាតហ្វូន Pura 80 Ultra ជាក់ជាមិនខាន។ នៅលើព័ត៌មានថ្មីនេះ ថែមទាំងបានទម្លាយថា កាមេរ៉ា  Folded Zoom នេះ អាចបង្កើនទៅលើកម្រិត Focal Length បានយ៉ាងល្អនៅក្នុងការផលិតរូបភាព។សូមជំរាបថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra នេះ ក៏ត្រូវបានគេទម្លាយថា នឹងក្លាយជាស្មាតហ្វូនដែលមានរូបរាងស្តើងបំផុតនៅក្នុងចំណោមស្មាតហ្វូនប្រណិតជាច្រើននៅលើទីផ្សារផងដែរ។
Article image
ក្រឡេកមកមើលក្រុមហ៊ុន Huawei វិញ ថ្មីៗនេះ គឺបានប្រើប្រាស់នូវ periscope ថ្មីដែលអាចធ្វើការ Switchable Dual Periscope Sensor ដែលមិនត្រឹមតែអាចធ្វើការថតរូបភាពនៅក្នុងកម្រិត Focal Lengths ផ្សេងគ្នានោះទេ ប៉ុន្តែថែមទាំងមានការក៏ពង្រឹងទៅលើសមត្ថភាពកាមេរ៉ាកាន់តែប្រសើរជាងមុនថែមទៀតផង។
Article image
ស្មាតហ្វូនជំនាន់ថ្មី Pura 80 Ultra ត្រូវបានគេស្គាល់ថា គឺជាម៉ូដែលថ្មី មានកាមេរ៉ាដ៏ខ្លាំងក្លាចំនួន 5 គ្រាប់គឺកាមេរ៉ាគោល 50MP សិនស័រ 1-អ៊ីង ultra-high dynamic range camera (f/1.6-f/4.0 មានមុខងារ OIS) និងទីពីរ 50MP ultra-large telephoto lens (f/2.4 + Sensor Shift Image Stabilization) និង 12.5 MP Large-Bottom Ultra-Telephoto (f/3.6 + Anti Shake), 40MP ultrawide និង 1.5MP multi-spectral ។
Article image
បើមើលទៅលើកាមេរ៉ារបស់ស្មាតហ្វូន Samsung Galaxy S26 Ultra គឺមានចំនួន ៥ គ្រាប់ផងដែរ ក្នុងនោះអាចនឹងមានកាមេរ៉ាគោលទំហំ 200MP និង Ultra-wide angle ទំហំ 50MP ហើយនិង Telephoto ទំហំ 10MP ខណៈដែល Periscope មានទំហំ 50MP។ ស្មាតហ្វូននេះ អាចនឹងកាមេរ៉ាខាងមុខទំហំ 12MP។
Galaxy S26 Ultra អាចនឹងនាំមុខ Pura 80 Ultra តាមរយៈកាមេរ៉ាថ្មី ‘folded zoom’ របស់ខ្លួន!