ស្វែងរកពួកយើង:

Galaxy S26 Ultra អាចនឹងបង្ហាញខ្លួនជាមួយកញ្ចក់ Gorilla Glass ធន់រឹងមាំជាងមុន

ដោយ

Koun Jab Luffy

23 មករា 2026 06:22 ព្រលប់

អាន 2 នាទី

Article image
យោងតាមព័ត៌មានដែលចេញផ្សាយកាលពីពេលថ្មីៗនេះ គឺធ្លាប់បានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra នឹងមានការអាប់ដែតនៅលើអេក្រង់ខ្លាំងជាងមុន គឺនឹងមានការប្រើប្រាស់នូវប្រព័ន្ធសុវត្ថិភាពថ្មី ដែលមានឈ្មោះថា Privacy Display។ នៅថ្ងៃនេះ ទាក់ទងនឹងអេក្រង់នេះដែរ គឺមានការបែកធ្លាយថ្មី ដោយបាននិយាយពីការពង្រឹងទៅលើភាពធន់ជាងមុនទៅលើអេក្រង់របស់ស្មាតហ្វូនជំនាន់ថ្មីនេះថែមទៀតហើយ។
យោងតាមអ្នកទម្លាយ Ice Universe ដែលជាប្រភពជឿជាក់បាននោះ បាននិយាយថា អេក្រង់របស់ស្មាតហ្វូនស៊េរីថ្មី Galaxy S26 Ultra គឺមានការប្រើប្រាស់នូវអេក្រង់ Gorilla Glass ជំនាន់ថ្មី មានភាពធន់រឹងមាំជាងមុន។ គួរបញ្ជាក់ថា វត្តាមនរបស់ស្មាតហ្វូន Galaxy S25 Ultra កន្លងទៅនេះ គឺក្រុមហ៊ុនបានសម្រេចប្រើប្រាស់បនូវមុខងារ Anti-Reflective Display Coating ដែលលុបបំបាត់នូវការឆ្កូតលើអេក្រង់។
Article image
នៅពេលនេះ មានពាក្យចចាមអារ៉ាមថ្មីមួយទៀត បាននិយាយពីមុខងារ Privacy Display នៅលើ Galaxy S26 Ultra ដែលជាស្រទាប់ការពារថ្មីមួយទៀតសម្រាប់ស្មាតហ្វូននេះ។ អ្នកទម្លាយរូបនេះ បន្តថា Galaxy S26 Ultra នឹងមានការប្រើប្រាស់នូវកញ្ចក់ Gorilla Glass រឹងមាំខ្លាំង ដែលអាចការពារកំដៅនៅលើកញ្ចក់បានទៀតផង។ តាមការគ្រោងទុក Galaxy S26 Ultra អាចនឹងមានប្រកាសចេញនៅលើទីផ្សារខែក្រោយនេះហើយ ជាមួយនិងបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite Gen 5 SoC។