ស្វែងរកពួកយើង:

Galaxy S26Ultra ទំហំ 512GB អាចនឹងមានតម្លៃ 1,669 យូរ៉ូ ខណៈ 1TB អាចនឹងមានតម្លៃ 1,969 យូរ៉ូ!

ដោយ

Koun Jab Luffy

10 កុម្ភៈ 2026 05:17 ល្ងាច

អាន 2 នាទី

Article image
មកដល់ពេលនេះ គឺនៅសល់ពេលតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ គឺដល់ពេលដែលស្មាតហ្វូនស៊េរីថ្មី Galaxy S26 series របស់ក្រុមហ៊ុន Samsung នឹងមានការប្រកាសជាផ្លូវការហើយ។ ថ្ងៃនេះ នៅមុនការប្រកាសជាផ្លូវការចូលមកដល់នោះមាន របាយការណ៍ថ្មីនេះ បានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងមានការកើនតម្លៃឡើងខ្ពស់ជាងមុនស្មាតហ្វូនជំនាន់មុននេះសម្រាប់ ទីផ្សារអ៊ឺរ៉ុប។ តាមរបាយការណ៍ថ្មីមួយចេញពី Dealabs បានអះអាង គ្រប់ម៉ូឌែលនៃស្មាតហ្វូនជំនាន់ថ្មី Galaxy S26, S26 Plus និង S26 Ultra នឹងមានតម្លៃហក់ឡើងខ្លាំង។
តាមការបែកធ្លាយខាងលើនេះ បានបន្ថែមថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 ជាមួយនឹងទំហំ 256GB នឹងមានតម្លៃចាប់ពី  EUR 999 យូរ៉ មានការកើនឡើងខ្ពស់ជាងស្មាតហ្វូន Galaxy S25 ដែលមានតម្លៃ EUR 959 យូរ៉ូ។ សម្រាប់ទំហំ 256GB របស់ស្មាតហ្វូន Galaxy S26 Plus វិញ គឺមាន EUR 1,269 យូរ៉ មានការកើនឡើងពីម៉ូដែលមុន ដែលមានតម្លៃត្រឹមតែ EUR 1,169 យូរ៉ូ។ សម្រាប់ទំហំ 512GB របស់ស្មាតហ្វូន Galaxy S26 វិញ គឺមានតម្លៃ EUR 1,199 យូរ៉ូ ខណៈដែលស្មាតហ្វូន Galaxy S26+ ទំហំ 512GB គឺអាចនឹងមានតម្លៃកើនឡើងដល់ទៅ EUR 1,469 យូរ៉ូ។
Article image
សម្រាប់ស្មាតហ្វូន Galaxy S26 Ultra ដែលមានទំហំ 256GB អាចនឹងមានតម្លៃ EUR 1,469 យូរ៉ូ គឺដូចទៅនឹងស្មាតហ្វូន Galaxy S25 Ultra អញ្ចឹង ប៉ុន្តែសម្រាប់ទំហំធំជាងនេះអាចនឹងមានតម្លៃខ្ពស់ជាងនេះ។ បើមើលទៅលើ ទំហំ 512GB របស់ម៉ូដែល Ultra វិញ គឺមានតម្លៃ EUR 1,669 យូរ៉ូ ខណៈ ដែល 1TB  អាចនឹងមានតម្លៃ  EUR 1,969 យូរ៉ូ ។
Article image
តាមរបាយការណ៍នេះ បានអះអាងថា ក្រុមហ៊ុន Samsung ក៏អាចនឹងទម្លាក់តម្លៃនៃទំហំ 128GB សម្រាប់ស្មាតហ្វូន Galaxy S26 និង S26+ នៅក្នុងទីផ្សាររបស់អ៊ឺរ៉ុបនេះផងដែរ ជាមួយតម្លៃហក់ឡើងខ្លាំងនេះ ត្រូវបានគេនិយាយថា គឺដោយសារតែសមាសភាគ ជាច្រើនរបស់ស្មាតហ្វូននេះ មានការកើនឡើងថ្លៃដូចជា chips, memory, parts ជាច្រើនទៀត ដែលមិនមានតម្លៃដូចពីមុននោះទេ៕
Galaxy S26Ultra ទំហំ 512GB អាចនឹងមានតម្លៃ 1,669 យូរ៉ូ ខណៈ 1TB អាចនឹងមានតម្លៃ 1,969 យូរ៉ូ!