ស្វែងរកពួកយើង:

Loading Ad...

Galaxy S27 Pro និង Ultra នឹងមានការអាប់ដែតកាមេរ៉ាមុខថ្មីទំហំ 16MP Square Sensor

ដោយ

ជុំ ប៉េងលីន

06 កក្កដា 2026 08:10 ព្រឹក

អាន 2 នាទី

Article image

ថ្មីៗនេះ Apple បានបញ្ចេញនូវកាមេរ៉ាថ្មី Center Stage នៅលើ iPhone 17 ដែលមានសមត្ថភាពអាចតរូបភាពទំរង់ជាការ៉េ ហើយនឹងមានការដាក់អោយដំណើរការជាមួយនិង Smart Software ដែលអាចធ្វើការគណនាទៅលើស៊ុមរូបភាពបានដោយស្វ័យប្រវត្តិថែមទៀតផង។ បន្ថែមពីនេះ សិនស័រកាមេរ៉ាថ្មីនេះ ថែមទាំងអាចធ្វើការប្តូរពីមុខងារថត Portrait និង Landscape Orientations នៅក្នុងកំឡុងពេលថត Selfies ឬ Video Calls ដោយមិនចាំបាច់ធ្វើការបង្វិលស្មាតហ្វូនតាមទម្រង់រូបភាពនោះទេ។ សិនស័រនេះ នឹងអាចធ្វើអោយកាមេរ៉ាអាចកំណត់យកមុំមួយដែលអ្នកពេញចិត្តបំផុត។
Galaxy S27 Pro និង Ultra នឹងមានការអាប់ដែតកាមេរ៉ាមុខថ្មីទំហំ 16MP Square Sensor ថ្មីៗនេះ Apple បានបញ្ចេញនូវកាមេរ៉ាថ្មី Center Stage នៅលើ iPhone 17 ដែលមានសមត្ថភាពអាចតរូបភាពទំរង់ជាការ៉េ ហើយនឹងមានការដាក់អោយដំណើរការជាមួយនិង Smart Software ដែលអាចធ្វើការគណនាទៅលើស៊ុមរូបភាពបានដោយស្វ័យប្រវត្តិថែមទៀតផង។ បន្ថែមពីនេះ សិនស័រកាមេរ៉ាថ្មីនេះ ថែមទាំងអាចធ្វើការប្តូរពីមុខងារថត Portrait និង Landscape Orientations នៅក្នុងកំឡុងពេលថត Selfies ឬ Video Calls ដោយមិនចាំបាច់ធ្វើការបង្វិលស្មាតហ្វូនតាមទម្រង់រូបភាពនោះទេ។ សិនស័រនេះ នឹងអាចធ្វើអោយកាមេរ៉ាអាចកំណត់យកមុំមួយដែលអ្នកពេញចិត្តបំផុត។
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបង្ហើបថា Samsung អាចនឹងបញ្ចេញនូវមុខងារថ្មីនេះ នៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនដែលនឹងមកដល់នៅឆ្នាំក្រោយនេះដែរហើយ។ យោងតាមរបាយការណ៌ចេញពី GalaxyClub បាននិយាយថា Galaxy S27 Pro និង S27 Ultra អាចនឹងមានការពង្រីកទំហំកាមេរ៉ាមុខដល់ទំហំ 16MP ដែលធំជាងមុនៗប្រើប្រាស់ត្រឹមតែ 12MP ប៉ុណ្ណោះ គិតចាប់តាំងពីវត្តមាន Galaxy S23 series មក។ សម្រាប់សិនស័រថ្មីនេះដែរ ក៏ត្រូវបានគេរំពឹងថា នឹងមានមកជាមួយនិងមុខងារ Square Format ដូចអ្វីដែលយើងបានឃើញនៅលើ iPhone 17 អញ្ចឹង។

Article image
ប្រភពខាងលើនេះ បានបន្តថា សម្រាប់ស្មាតហ្វូន Galaxy S27 និង S27 Plus គឺនៅតែបន្តប្រើប្រាស់នូវទំហំ 12MP ដដែលសម្រាប់កាមេរ៉ាមុខ។ ប្រសិនបើការអាប់ដែតទៅលើទម្រង់ថ្មីនេះក្លាយជាការពិតមែននោះ ហ្វេនៗរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S27 Pro និង S27 Ultra គឺនឹងទទួលបាននូវអារម្មណ៌ថ្មីជាក់ជាមិនខានទៅលើការថតសែលហ្វី ជាមួយនិងការប្រើប្រាស់មុខងារថ្មី ដែលមានភាពសំបូរបែបនេះ។ សូមជំរាបថា Galaxy S27 series ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះហើយថែមទាំងមាការប្រើប្រាស់នូវអេក្រង់ Privacy Display គ្រប់ម៉ូដែលទៀតផង។