ស្វែងរកពួកយើង:

Loading Ad...

Galaxy S27 Pro មានការបង្ហាញខ្លួនជាមួយនិង Galaxy S27+ និង Galaxy S27 Ultra នៅលើ IMEI Database

ដោយ

ជុំ ប៉េងលីន

26 មិថុនា 2026 07:36 ព្រឹក

អាន 2 នាទី



កាលពីដើមខែនេះ ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S27 ត្រូវបានគេមើលឃើញថា បានបង្ហាញវត្តមាននៅលើបញ្ជី IMEI database របស់ស្ថាប័ន GSM Association ហើយ ដោយស្មាតហ្វូននេះ គឺមានលេខម៉ូដែល SM-S925U។ នៅថ្ងៃនេះ មានព័ត៌មានថ្មីមួយទៀតនិយាយពីស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះថែមទៀតហើយ ដោយលើកនេះ គឺនិយាយពីគ្រប់ម៉ូដែលតែម្តង។ 
Article image
 
តាមការលើកឡើងនៅថ្ងៃនេះ គឺមានការបញ្ជាក់ពីវត្តមានរបស់ស្មាតហ្វូន Galaxy S27+ និង Galaxy S27 Ultra ស្របពេលដែលស្មាតហ្វូន Galaxy S27 Pro ក៏ត្រូវបានគេទម្លាយព័ត៌មានច្បាស់ជាងគេ។ នៅលើបញ្ជីថ្មីនេះ គឺបានបញ្ជាក់ពីការផ្តោតខ្លាំងសម្រាប់ Pro ថា នឹងមានវត្តមានជាការពិត។ ស្មាតហ្វូនជំនាន់ថ្មីទាំងនេះ គឺមាន Galaxy S27 Pro មានលេខម៉ូដែល SM-S957B/DS ខណៈដែល S27+ គឺមានលេខម៉ូដែល SM-S956U និងម៉ូដែល S27 Ultra គឺមានលេខម៉ូដែល SM-S958U។

Article image
ប្រភពខាងលើនេះបន្តថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S27 Series នឹងមានការប្រកាសចេញនៅលើទីផ្សារនាដើមឆ្នាំ 2027 ដែលនឹងមាន 4 ម៉ូដែល ដោយម៉ូដែល Pro នឹងមានទំហំតូចជាងម៉ូដែល Ultra ហើយនឹងគ្មានការដាក់មកជាមួយ stylus នោះទេ។ ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 6.47 អ៊ីង គាំទ្រដោយបច្ចេកវិទ្យាការពារសុវត្ថិភាពលើអេក្រង់ Privacy Display ដូចស្មាតហ្វូនម៉ូដែលមុន Galaxy S26 Ultra អញ្ចឹងដែរ។ ស្មាតហ្វូននេះ មានថ្មទំហំ 5,000mAh។
Article image
Galaxy S27 Pro មានការបង្ហាញខ្លួនជាមួយនិង Galaxy S27+ និង Galaxy S27 Ultra នៅលើ IMEI Database