
មកដល់ពេលនេះ ថាមពលថ្មនៅលើស្មាតហ្វូនថ្នាក់ប្រណិតៗ បានក្លាយជាប្រធានបទថ្មីទៀតហើយ សម្រាប់ក្រុមហ៊ុនធំៗនៅក្នុងប្រើប្រាស់នៅលើម៉ូដែលថ្មីៗ ដើម្បីប្រកួតប្រជែងនៅលើទីផ្សារស្មាតហ្វូន។ សម្រាប់ឆ្នាំនេះ Samsung ត្រូវបានគេគេមើលឃើញថា បាននឹងកំពុងតែធ្វើការយ៉ាងយកចិត្តទុកដាក់ទៅលើថាមពលថ្មដែល នឹងមានការបំពាក់នៅលើ Galaxy S Ultra models ដោយអ្នកប្រើប្រាស់ជាច្រើនបានបង្ហាញនូវការចាប់អារម្មណ៌ចង់បានទំហំធំជាងម៉ូដែលមុន។

តាមប្រភពជឿជាក់បាននោះបង្ហើបថា នៅឆ្នាំក្រោយនេះ វត្តមានរបស់ស្មាតហ្វូនថ្នាក់ប្រណិត Galaxy S27 series អាចនឹងមានការបង្ហាញខ្លួនជាមួយនិងថាមពលថ្មធំជាងជំនាន់មុនៗ។ គួរបញ្ជាក់ថា គិតចាប់តាំងពីវត្តមានរបស់ Galaxy S20 Ultra មក ក្រុមហ៊ុន Samsung បានប្រើប្រាស់ថាមពលទំហំ 5,000mAh ប៉ុណ្ណោះសម្រាប់ Ultra។ ការសម្រេចប្រើថ្មទំហំដដែលៗនេះ គឺក្រុមហ៊ុនបានគិតគូរពិតសុវត្ថិភាពទៅលើកាសរប្រើប្រាស់របស់ខ្លួនជាចំបង បន្ទាប់ពីមានការផ្ទុះឆេះថ្មទៅលើ Note 7 នាពេលកន្លងមក ដែលបានធ្វើអោយក្រុមហ៊ុនមានខាតបង់ និងធ្វើអោយអ្នកប្រើប្រាស់រងនូវផលប៉ះពាល់ទៀតផង។

យោងតាមអ្នកទម្លាយ phonefuturist បានបញ្ជាក់ថា នៅពេលនេះ ក្រុមហ៊ុន Samsung បាននឹងកំពុងតែធ្វើតេស្តទៅលើថាមពលដែលមានការផ្គត់ផ្គង់ដោយ Samsung SDI សម្រាប់ស្មាតហ្វូន S27 Ultra ហើយ ដោយមានជម្រើសថ្មចំនួន 5,600mAh និង 5,800mAh ហើយក៏មានការពិភាក្សាទៅលើទំហំ 5,200mAh ផងដែរ។ ការតេស្តថ្មនេះ គឺមានការផ្តោតទៅលើ Standard Lithium-ion ជាជាង ការប្រើប្រាស់ Silicon-carbon។ ការគិតគូរបែបនេះ ដោយសារតែ Samsung មានការយកចិត្តទុកដាក់ពីសុវត្ថិភាព។ តាមការប៉ាន់ស្មាននៅលើ S27 Ultra អាចនឹងប្រើប្រាស់ថាមពលថ្ម 5,500mAh ដែលជាទំហំថ្មីមួយ ដែលគ្រប់គ្នាបាននឹងទន្ទឹងរង់ចាំ។
