ស្វែងរកពួកយើង:

Galaxy S27 Ultra នឹងមាននាំមកនូវរបស់ថ្មីដែលអ្នកប្រើប្រាស់ជាច្រើនទន្ទឹងរង់ចាំ!

ដោយ

Koun Jab Luffy

06 មករា 2026 12:40 ថ្ងៃត្រង់

អាន 2 នាទី

Article image
តាមការជូនដំណឹងជាច្រើននាពេលថ្មីៗនេះ បានបញ្ជាក់ច្បាស់ហើយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung គឺនឹងមានការដាក់បង្ហាញចេញនូវកំពូលស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន Galaxy S26 Series នៅក្នុងខែកុម្ភៈឆ្នាំ 2026 ខាងមុខនេះហើយ ដែលព្រឹត្តិការណ៌សម្ពោធជាផ្លូវការណ៌នេះ អាចនឹងធ្វើឡើងនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូសហរដ្ឋអាមេរិក។ សម្រាប់ស្មាតហ្វូនដែលស្ថិតនៅក្នុងលំដាប់ Top-end នៃត្រកូល Galaxy S-Series ឆ្នាំនេះ គឺម៉ូដែល Galaxy S26 Ultra ខណៈដែលព័ត៌មានមុននេះ បានទម្លាយថា ប្រព័ន្ធកាមេរ៉ាខាងមុខ និងកាមេរ៉ាខាងក្រោយនៅលើស្មាតហ្វូននេះ គឺមានលក្ខណៈដូចគ្នាទៅនឹងស្មាតហ្វូនម៉ូដែលមុន Galaxy S25 Ultra អញ្ចឹងដែរ។
សូមជំរាបថា ថ្មីៗនេះ មានរបាយការណ៍ជាច្រើនបានបញ្ជាក់ថា ក្រុមហ៊ុន Samsung ក៏អាចនឹងដើរនៅលើផ្លូវដូចគ្នានេះដែរសម្រាប់វត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S27 Ultra នៅក្នុងត្រកូលស្មាតហ្វូន Galaxy S27 series សម្រាប់ឆ្នាំ 2027 ខាងមុខនេះ។ ប៉ុន្តែបើយោងទៅតាមអ្នកទម្លាយ Ice Universe ដែលបានបង្ហោះនៅលើបណ្តាញសង្គម X បានអះអាងថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S27 Ultra ដែលចេញនៅឆ្នាំក្រោយនេះ គឺនឹងមានការបំពាក់នូវសិនស័រកាមេរ៉ាថ្មីសម្រាប់កាមេរ៉ាគោល និងកាមេរ៉ា ultra-wide រួមទាំងកាមេរ៉ាខាងមុខផងដែរ។
Article image
ប៉ុន្តែសម្រាប់កាមេរ៉ា Telephoto របស់ស្មាតហ្វូនជំនាន់ថ្មីនេះ គឺនៅរក្សាដដែលដូចទៅនឹងស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra អញ្ចឹង។ អ្នកទម្លាយរូបនេះ បានបន្តអះអាងថា ការបែកធ្លាយនេះ គឺជាព័ត៌មានថ្មីបំផុតសម្រាប់ស្មាតហ្វូនជំនាន់ថ្មីនេះ ដូចនេះ សម្រាប់ការមកដល់នៅថ្ងៃមុខ គឺអាចនឹងមានការផ្លាស់ប្តូរច្រើនទៀត ដោយសារតែគិតត្រឹមពេលនេះ រហូតដល់ថ្ងៃបង្ហាញវត្តមានស្មាតហ្វូន Galaxy S27 series គឺនៅសលមួយឆ្នាំទៀតឯណោះ៕