ស្វែងរកពួកយើង:

Galaxy Tab S10 series នឹងប្រើបច្ចេកវិទ្យាសាកកម្លាំង 45W ដូចគ្នាជាមួយ Galaxy S24 Ultra អញ្ចឹង!

ដោយ

Koun Jab Luffy

20 សីហា 2024 10:38 ព្រឹក

អាន 2 នាទី

Article image
យោងតាមការចេញផ្សាយថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុន Samsung នឹងបន្តនាំយកនូវបច្ចេកវិទ្យាសាកថ្មលឿន Fast Charging ទៅលើថេប្លេតជំនាន់ថ្មី Galaxy Tab S10 Series ដែលនឹងមានវត្តមាននៅខាងមុខនេះ។ សូមជំរាបផងដែរថា កាលពីពេលថ្មីៗនេះ ថេប្លេត Galaxy Tab S10+ និងថេប្លេត Galaxy Tab S10 Ultra ត្រូវបានគេប្រទះឃើញនៅលើវិញ្ញាបនបត្ររបស់ចិន ជាមួយនឹងបច្ចេកវិទ្យា សាកថ្មលឿន 45W wired fast charging ដូចទៅនឹងស្មាតហ្វូន Galaxy S24 Ultra ផងដែរ។
តាមរយៈ MySmartPrice នៅពេលនេះ ក៏បានបញ្ជាក់ថា ថេប្លេតជំនាន់ថ្មីទាំងពីរនេះ បានបង្ហាញខ្លួននៅលើបញ្ជី 3C រួចរាល់ហើយដូចគ្នា។ គួរបញ្ជាក់ថា កាលពីដើមខែនេះ មានរបាយការណ៍មួយបានបង្ហាញថា ក្រុមហ៊ុន Samsung មានគម្រោងនៅក្នុងការបោះ បង់ចោលនូវម៉ូដែល Tab S10 ផងដែរ។ នៅលើវិញ្ញាបនប័ត្ររបស់ចិននេះថែមទាំងមានការបង្ហាញថា Galaxy Tab S10+ មាន លេខម៉ូដែល SM-X820SM-X820 ខណៈពេលដែលម៉ូដែល Tab S10 Ultra  មានលេខម៉ូដែល SM-X926C។
Article image
នៅក្នុងវិញ្ញាបនបត្រ 3C របស់ចិនដដែលនេះ ថែមទាំងមានការបញ្ជាក់ទៀតថា ថេប្លេតជំនាន់ថ្មីទាំងពីរនេះ នឹងមានទ្រទ្រង់នូវបច្ចេកវិទ្យា 45W wired fast charging (10V និង  4.5A)។ ប្រសិនបើនេះ គឺជាការពិតនោះ ក្រុមហ៊ុន Samsung នឹងមិន upgrade ទៅលើបច្ចេកវិទ្យាសាក ថ្មលឿន ដែលមាននៅលើថេប្លេត Galaxy Tab S9 series នោះទេ។ បច្ចេកវិទ្យា 45W នេះ គឺប្រើប្រាស់នៅ លើស្មាតហ្វូន Galaxy S24 Ultra របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ។
Galaxy Tab S10 series នឹងប្រើបច្ចេកវិទ្យាសាកកម្លាំង 45W ដូចគ្នាជាមួយ Galaxy S24 Ultra អញ្ចឹង!