ស្វែងរកពួកយើង:

Galaxy Tab S11 Ultra ត្រូវទម្លាយថា នឹងមានកម្រាស់ស្តើងជាងមុនជាមួយថាមពលថ្មធំជាងមុន

ដោយ

Koun Jab Luffy

17 សីហា 2025 12:59 ថ្ងៃត្រង់

អាន 2 នាទី

Article image
ជាមួយនឹងវត្តមានរបស់ស្មាតហ្វូនតម្លៃសមរម្យ Galaxy S25 FE នាពេលខាងមុខនេះ ក្រុមហ៊ុន Samsung ក៏បានត្រៀមបញ្ចេញនូវថេប្លេតស៊េរីថ្មីចំនួន 2 ទៀតដែលមានដូចជា Galaxy Tab S11 និង Galaxy Tab S11 Ultra ផងដែរ។ តាមការបង្ហើបកន្លងមក បានទម្លាយថា ថេប្លេត Galaxy Tab S11 Ultra នេះ មានរូបរាងស្រដៀងគ្នាទៅនឹងថេប្លេតជំនាន់មុននេះដែរដោយឌីស្សាញតួខ្លួនពីលោហៈធាតុកម្រើសស្តើង និងមានអេក្រង់ធំជាងមុនជាមួយនឹងគែម Bezels ស្តើង ហើយនិងកាមេរ៉ាភ្លោះខាងក្រោយថែមទៀតផង។
តាមអ្នកទម្លាយ Ahmed Qwaider ថ្មីៗនេះ ក៏បានទម្លាយអំពីលក្ខណៈសម្បត្តិនៃថេប្លេត Galaxy Tab S11 Ultra នៅលើបណ្តាញសង្គម X ផងដែរ។ ថេប្លេត Galaxy Tab S11 Ultra នេះមានកម្រាស់ 5.1mm ប៉ុណ្ណោះ ដែលមានកម្រាស់ស្តើងជាងមុន 0.3mm ប្រៀបធៀបជាមួយថេប្លេតជំនាន់មុន Galaxy Tab S10 Ultra។ បន្ថែមពីនេះ នៅលើថេប្លេតថ្មីនេះ ក៏មានបំពាក់នូវថាមពលថ្មទំហំ 11,600mAh ទៀតផង។ បើផ្អែកតាមព័ត៌មានថ្មីនេះ ក្រុមហ៊ុន Samsung នឹងបញ្ចេញនូវថេប្លេតដែលមានកម្រាស់ស្តើងជាងមុនជាមួយនឹងថាមពលថ្មធំជាងមុន។
ថេប្លេតថ្មីនេះ នឹងមានអេក្រង់ទំហំ 14.6-អ៊ីង Dynamic AMOLED 2x គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ WQXGA+ resolution (2960x1848px) និងមានល្បឿន 120Hz variable refresh rate។ ថេប្លេតនេះមាន 4 speakers និងមានសិនស័រស្កែនម្រាមដៃនៅលើអេក្រង់, ប៊ិក S Pen និងបច្ចេកវិទ្យា IP68 សម្រាប់ការពារធូលី និងការពារទឹក។ សម្រាប់ S Pen នេះក៏ទ្រទ្រង់នូវ IP68 ផងដែរ។ ថេប្លេតនេះមាន 2 ពណ៌គឺប្រផេះ និងទឹកប្រាក់។
Article image
ថេប្លេតជំនាន់ថ្មី Galaxy Tab S11 Ultra នេះ នឹងបំពាក់នូវបន្ទះឈីប 3nm MediaTek Dimensity 9400+ ហើយនឹងមានទំហំ 12GB ជាមួយនឹង 256GB / 512GB និង 16GB / 1TB។ ថេប្លេតថ្មីនេះ ដំណើរការនូវ Android 16 ជាមួយនឹង One UI 8.0 និង Galaxy AI និង Germini ថែមទៀតផង។ ថេប្លេតថ្មីនេះ នឹងមានកាមេរ៉ាខាងមុខទំហំ 12MP និងកាមេរ៉ាខាងក្រោយទំហំ 13MP+8MP។ បន្ថែមពីនេះ នៅលើថេប្លេតនេះ ក៏មានបំពាក់នូវបច្ចេកវិទ្យា Wi-Fi 7, eSIM, USB Type-C port និងមានកម្លាំងសាក 45W fast charging៕
Galaxy Tab S11 Ultra ត្រូវទម្លាយថា នឹងមានកម្រាស់ស្តើងជាងមុនជាមួយថាមពលថ្មធំជាងមុន