ស្វែងរកពួកយើង:

Galaxy Tab S11 Ultra បង្ហាញខ្លួននៅលើ Geekbench ជាមួយនិងបន្ទះឈីប MediaTek Dimensity 9400+

ដោយ

Koun Jab Luffy

30 មិថុនា 2025 04:09 ល្ងាច

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីដែលបង្ហាញនៅលើបញ្ជី Geekbench នៅថ្ងៃនេះ បានបញ្ជាក់ថា Galaxy Tab S11 Ultra ដែលជាថេប្លេតជំនាន់ថ្មីក្រុមហ៊ុន Samsung នឹងមានការប្រើប្រាស់នូវបន្ទះឈីបចុងក្រោយបំផុតរប់សក្រុមហ៊ុន MediaTek។ នៅលើបញ្ជីនេះ បានបង្ហាញថាថេប្លេតថ្មីនេះ មានលេខម៉ូដែល SM-X936B ហើយនឹងប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 9400+។ សូមជំរាបថា មុននេះ មានការទម្លាយចេញនូវថេប្លេតជំនាន់ថ្មី Tab S11+ ផងដែរ ដោយថេប្លេតនេះមិនប្រើប្រាស់ បន្ទះឈីប Snapdragon ដូចគ្នា។
សម្រាប់បន្ទះឈីប Dimensity 9400+ គឺមានការប្រើប្រាស់នូវស្ថាបត្យកម្ម 1+3+4 core គាំទ្រជាមួយនឹងល្បឿន 3.73GHz។ ឈីបនេះមាន 12-core Immortalis-G925 GPU និងមានការទ្រទ្រង់ទៅលើ 59 TOPS ដែលផ្តោតទៅលើការងារ AI និង multitasking ថែមទៀតផង។ បើមើលទៅលើពិន្ទុ CPU បង្ហាញថា ថេប្លេត Tab S11 Ultra នេះ មានពិន្ទុ 2,675 នៅក្នុងការតេស្ត Single-Core និងពិន្ទុ 8,039 នៅក្នុងការតេស្ត Multi-Core ដែលមានការបង្កើនពីស្មាតហ្វូន Tab S10 Ultra ដែលមានពិន្ទុ 2,200 នៅក្នុងការតេស្ត Single-Core និងពិន្ទុ 7,500 នៅក្នុងការតេស្ត multi-core។ ស្មាតហ្វូននេះ មានរ៉េម 12GB LPDDR5X RAM ហើយវាក៏ដំណើរការនូវ Android 16 ជាមួយនឹង  Samsung’s One UI 8។
Article image
ថេប្លេតជំនាន់ថ្មីនេះ ត្រូវបានគេទម្លាយមុននេះ មានអេក្រង់ទំហំ 14.8-អ៊ីងប្រភេទអេក្រង់ AMOLED display គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 2.9K resolution និងល្បឿន 120Hz refresh rate។ ថេប្លេតនេះ មានថាមពលថ្មទំហំ 11,374mAh ដែលមានការបង្កើនពីម៉ូដែលឆ្នាំមុនដែលមានទំហំថ្ម 11,200mAh។ តាមដំណឹងចុងក្រោយនេះ បញ្ជាក់ថា ក្រុមហ៊ុន Samsung បានត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ Unpacked នៅថ្ងៃទី 9 ខែកក្កដាខាងមុខនេះ សម្រាប់វត្តមានស្មាតហ្វូន  Z Fold7 និង Z Flip7 ខណៈពេលដែលថេប្លេត Galaxy Tab S11 series អាចនឹងបង្ហាញខ្លួននៅក្នុងខែកញ្ញា ឬតុលាដូចទៅនឹងឆ្នាំមុន។
Article image
ជាមួយនឹងបន្ទះឈីបដ៏ខ្លាំងក្លាទៅលើលក្ខណៈសម្បត្តិ និង Android version ចុងក្រោយបំផុត នឹងធ្វើអោយថេប្លេត Galaxy Tab S11 Ultra នេះ មានសមត្ថភាពអាចប្រកួតប្រជែងបានជាមួយនឹង iPad Pro របស់ក្រុមហ៊ុន Apple និងថេប្លេត Flagship ជាច្រើនទៀតនៅលើទីផ្សារផងដែរ៕
Galaxy Tab S11 Ultra បង្ហាញខ្លួននៅលើ Geekbench ជាមួយនិងបន្ទះឈីប MediaTek Dimensity 9400+