ស្វែងរកពួកយើង:

Galaxy Tab S11 Ultra បង្ហាញខ្លួនលើ Geekbench ជាមួយបន្ទះឈីប Dimensity 9400+

ដោយ

Koun Jab Luffy

14 មិថុនា 2025 11:53 ថ្ងៃត្រង់

អាន 2 នាទី

Article image
បន្ទាប់ពីការចែកចាសយព័ត៌មានថ្មីៗជាច្រើនអស់មួយរយៈមក នៅពេលនេះ ថេប្លេតជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ត្រូវបានគេមើលឃើញថា បានបន្តការបែកធ្លាយនៅលើអនឡាញថែមទៀតហើយ។ នៅថ្ងៃនេះ មុនព្រឹត្តិការណ៍ប្រកាសជាផ្លូវការណ៌ចូលមកដល់នោះ មានបែកធ្លាយព័ត៌មាន ថេប្លេត Galaxy Tab S11 Ultra នៅលើបញ្ជីតេស្តសមត្ថភាព benchmarking platform។ នៅក្នុងបញ្ជីនោះ គឺមានការទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើនកម្រិតខ្ពស់នៃថេប្លេត flagship នេះផងដែរ។
ថេប្លេតជំនាន់ថ្មី Galaxy Tab S11 Ultra របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះ បានបង្ហាញខ្លួននៅលើ Geekbench ជាមួយនឹងលេខម៉ូដែល SM-X736B។ ហើយបើមើលទៅលើបញ្ជីនេះ ក៏មានការបង្ហាញថា ថេប្លេតថ្មីនេះ នឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 9400+ SoC។ បន្ទះឈីប Flagship នឹងមានអមដំណើរដោយរ៉េមទំហំ 12GB ផងដែរ។ ប្រភពដដែលបន្តថា ថេប្លេត  Galaxy Tab S11 Ultra របស់ក្រុមហ៊ុន Samsung នឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការចុងក្រោយ Android 16 OS។
Article image
គួររំលឹកផងដែរថា បន្ទះឈីប Dimensity 9400+ នេះ បានបង្ហាញខ្លួនជាមួយនឹង 12 core Arm Immortalis-G925 GPU ហើយនិងក្រាហ្វិកកាត MediaTek NPU 890។ ក្រៅពីបន្ទះឈីបដ៏ខ្លាំងក្លានេះ ថេប្លេត Galaxy Tab S11 Ultra នេះ ត្រូវបានគេបង្ហាញថា គឺទទួលបាននូវពិន្ទុ 1420 ទៅលើការតេស្ត Single-Core និងពិន្ទុ 5312 ទៅលើការតេស្ត Multi-core។ ថេប្លេតស៊េរីថ្មី Galaxy Tab S11 Ultra នាពេលខាងមុខនេះ ក៏នឹងមានការបំពាក់នូវ WiFi 7, Galaxy AI និងមុខងារពិសេសៗជាច្រើនទៀតផងដែរ៕
Galaxy Tab S11 Ultra បង្ហាញខ្លួនលើ Geekbench ជាមួយបន្ទះឈីប Dimensity 9400+