ស្វែងរកពួកយើង:

Galaxy Tri-Fold អាចនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូល APEC 2025

ដោយ

Koun Jab Luffy

30 តុលា 2025 08:07 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Samsung ប្រហែលជាត្រៀមខ្លួនរួចរាល់ក្នុងការបង្ហាញនូវស្មាតហ្វូនបត់បានរបស់ខ្លួន។តាមការបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីមួយចេញពី The Korea Herald បានអោយដឹងថាក្រុមហ៊ុន Samsung បានត្រៀមខ្លួនក្នុងការបង្ហាញស្មាតហ្វូនបត់បាន 3 តង់ដំបូងបំផុតរបស់ខ្លួននៅក្នុងសប្តាហ៍នេះនៅក្នុងព្រឹត្តិការណ៍នៃកិច្ចប្រជុំ Asia-Pacific Economic Cooperation (APEC) 2025 នៅក្នុងទីក្រុង Gyeongju ប្រទេសកូរ៉េខាងត្បូងដែលនឹងរៀបចំឡើងចាប់ពីថ្ងៃទី 31 ខែតុលាដល់ថ្ងៃទី 1 ខែវិច្ឆិកាខាងមុខនេះ។
ស្មាតហ្វូនជំនាន់ថ្មីនេះអាចនឹងមានឈ្មោះហៅថា Galaxy Z Tri-Fold ឬ Galaxy G Fold ដែលនឹងក្លាយជាការបោះជំហានថ្មីនៃការឌីស្សាញរូបរាងស្មាតហ្វូនបត់បានជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ។ព្រឹត្តិការណ៍នៃការប្រកាសបង្ហាញស្មាតហ្វូននេះអាចនឹងធ្វើឡើងនៅឆ្នាំ 2025 នេះ។ក្រុមហ៊ុន Samsung កាលពីដំបូងត្រូវគេរំពឹងថានឹងបង្ហាញនូវស្មាតហ្វូនបត់បាននេះជាមួយនឹង XR Headset ថ្មីដែលបង្ហាញខ្លួនកាលពីសប្តាហ៍មុននេះ។
តាមការបញ្ជាក់ចេញពីរបាយការណ៍មួយកាលពីខែមុននេះបញ្ហានៃការផលិតទៅលើស្មាតហ្វូនបត់បាននេះបណ្តាលអោយមានការពន្យារពេលនៃការប្រកាសរួមគ្នាជាមួយនឹងឧបករណ៍ XR ។ការផលិតទៅលើស្មាតហ្វូនបត់បានថ្មីនេះអាចនឹងមានចន្លោះពី 50,000 ទៅ 200,000 គ្រឿង។សម្រាប់ទីផ្សារនៃការលក់ទៅលើស្មាតហ្វូននេះអាចនៅក្នុងសហរដ្ឋអាមេរិកកូរ៉េខាងត្បូងចិនសិង្ហបុរីតៃវ៉ាន់និងអារ៉ាប់រួម។
Article image
ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ថ្មីនេះអាចនឹងចាប់ផ្តើមជាមួយនឹងតម្លៃប្រហែលជា $2,800 ដែលវាមានតម្លៃខ្ពស់ជាងស្មាតហ្វូនបត់បាន Galaxy Z Fold7 ដល់ទៅជាង $1,000។ស្មាតហ្វូនជំនាន់ថ្មីនេះអាចនឹងមានអេក្រង់ខាងក្រៅទំហំ 6.5 អ៊ីង cover screen ហើយអេក្រង់ខាងក្នុងទំហំ 10 អ៊ីងដែលផ្តល់នូវភាពងាយស្រួលក្នុងការធ្វើការ multitasking និងការងារកម្សាន្តថែមទៀត។ស្មាតហ្វូនថ្មីនេះក៏នឹងទ្រទ្រង់ទៅលើ S Pen ការឌីស្សាញថ្មីទៅលើ Hinge និងការភ្ជាប់ទំនាក់ទំនងជាមួយនឹង Galaxy Watch និង Buds ថែមទៀតផង៕
Galaxy Tri-Fold អាចនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូល APEC 2025