ស្វែងរកពួកយើង:

Galaxy Z Flip 6 ទំនងជានឹងមានការបង្កើនទំហំរ៉េមធំជាងមុន និងមានអេក្រង់ខាងក្រៅរត់បានល្បឿន 120Hz

ដោយ

Koun Jab Luffy

25 មីនា 2024 10:26 ព្រឹក

អាន 2 នាទី

Article image
គិតមកដល់ពេលនេះ គឺជាមានរយៈពេលជាង 2 ខែមកហើយ បន្ទាប់ពីការប្រកាសសម្ពោធជាផ្លូវការនូវស្មាតហ្វូនជំនាន់់់់ថ្មីនៃ ត្រកូល S-Series ម៉ូដែល Galaxy S24 Series។ យោងតាមការទម្លាយថ្មីៗនេះ បានអោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស កូរ៉េខាងត្បូងមួយនេះ បានងាកមកផ្តោតទៅលើស្មាតហ្វូនអេក្រង់បត់បានស៊េរីថ្មីរបស់ខ្លួនថែម ទៀតហើយ ដែលម៉ូដែលថ្មី សម្រាប់ឆ្នាំនេះ គឺមានដូចជា Galaxy Z Flip 6 និង Galaxy Z Fold 6។ ស្មាតហ្វូនជំនាន់ថ្មីទាំងនេះ ត្រូវបានគេរាយការណ៌ថា មានការពង្រឹងសមត្ថភាពកាន់តែខ្លាំងជាងមុន ទាំងទៅលើ Hardware និង Software។
សម្រាប់វត្តមានស្មាតហ្វូនអេក្រង់បត់បានស៊េរីថ្មី Galaxy Z Flip 6 នៅឆ្នាំ ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់បន្ទះឈីប Exynos ហើយនិងមានរ៉េមទំហំ 12GB។ បើតាមការទម្លាយចេញពី @kro_roe បានអោយដឹងថា ស្មាតហ្វូនអេក្រង់បត់បានស៊េរីថ្មី Galaxy Z Flip 6 នឹងពីរជម្រើស គឺមួយប្រើឈីប Exynos និងមួយទៀតប្រើឈីប Snapdragon។ ផ្អែកលើការទម្លាយនេះ ប្រសិនបើជាការពិតមែននោះ ឆ្នាំនេះគឺជាឆ្នាំដំបូងហើយស្មាតហ្វូនអេក្រង់បត់បានស៊េរីថ្មី ត្រូវបានប្រើប្រាស់នូវបន្ទះឈីប Exynos។ សូមជំរាបថា Exynos 2400 គឺជាបន្ទះឈីបថ្មីមួយ ដែលមានការពង្រឹងសមត្ថភានខ្លាំងបំផុត ហើយទាក់ទងនឹង ព័ត៌មាននេះ ក្រុមហ៊ុន Samsung ទំនងជានឹងអាចប្រើប្រាស់បន្ទះឈីបនេះនៅលើ Galaxy Z series ថ្មីនេះក៏ថាបាន។
គួរបញ្ជាក់ថា ពាក្យចចាមអារ៉ាមថ្មីៗនេះ ក៏ធ្លាប់ធ្វើការបញ្ជាក់ដែរថា ស្មាតហ្វូនអេក្រង់បត់បានស៊េរីថ្មី Galaxy Z Flip 6 ក៏នឹងមានរ៉េម 8GB និង 12GB ផងដែរ ប៉ុន្តែសម្រាប់ការដាក់លក់ គឺប្រហែលជាមិនមានសម្រាប់ទីផ្សារទាំងអស់នោះ ទេសម្រាប់ស្មាតហ្វូនដែលមានរ៉េមទំហំ 12GB។ ស្មាតហ្វូនអេក្រង់បត់បានស៊េរីថ្មីនេះ មានអង្គចងចាំទំហំ 256GB និង 512GB។
មួយវិញទៀតមុននេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បានស៊េរីថ្មី Galaxy Z Flip 6 នឹងមានថ្មប្រើប្រាស់បានយូរជាងមុន ហើយអាចនឹងមានទំហំ 4,000mAh។ បន្ថែមពីនេះក៏មានរបាយការណ៌និយាយថា អេក្រង់ខាងក្រៅរបស់ Galaxy Z Flip 6 ក៏នឹងមានល្បឿន 120Hz refresh rate ថែមទៀតផង។ ស្មាតហ្វូនអេក្រង់បត់បានស៊េរីថ្មីនេះ នឹងរត់នៅលើប្រព័ន្ធប្រតិបត្តិការ Android 14 ផ្អែកលើស្បែក One UI 6.1.1 ចេញពីប្រអប់តែម្តង។
Galaxy Z Flip 6 ទំនងជានឹងមានការបង្កើនទំហំរ៉េមធំជាងមុន និងមានអេក្រង់ខាងក្រៅរត់បានល្បឿន 120Hz