
Galaxy Z Flip 7 FE ដែលជាស្មាតហ្វូនអេក្រង់បត់បានស៊េរីថ្មីរបស់ក្រុមហ៊ុន Samsung ត្រូវបានគេប្រទះឃើញបង្ហាញខ្លួននៅលើវិញ្ញាបនបត្រមួយ ដែលមានការបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងបង្ហាញខ្លួននៅលើសកលទៅលើនាពេលឆាប់ៗនេះហើយ។ Galaxy Z Flip 7 FE ត្រូវគេនិយាយថា នឹងមានការឌីស្សាញរូបរាងភាពស្រស់ស្អាត ហើយថែមទាំងមានតម្លៃសមរម្យថែមទៀតផង។ នៅក្នុងវិញ្ញាបនបត្រ FCC នេះ គឺមានការបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាននេះ គឺបានឆ្លងកាត់នូវជំហាននៃការតេស្តចុងក្រោយហើយមុនពេលដែលចូលទៅកាន់ទីផ្សារសកល។
ការបង្ហាញខ្លួននៅលើប្រព័ន្ធ FCC នេះរបស់ Galaxy Z Flip 7 FE ដែលជាស្មាតហ្វូនបត់បានលំដាប់ថវិការបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េនេះ គឺមានភ្ជាប់ជាមួយនឹងលេខកូដ SM-F761U និង SM-F761B។ ខណៈដែលកាលពី 2 ថ្ងៃមុននេះ ស្មាតហ្វូន Galaxy Z Flip 7 FE ទើបតែទទួលបានវិញ្ញាបនបត្រ BIS ផងដែរ។ នៅលើវិញ្ញាបនបត្រ FCC បានបញ្ជាក់ថា ស្មាតហ្វូននេះនឹងមានវត្តមាននៅក្នុងសហរដ្ឋអាមេរិក ហើយនេះគឺជាលើកដំបូងបំផុតដែលស្មាតហ្វូនបត់បាន Fan Edition ដែលមានតម្លៃសមរម្យធៀបជាមួយនឹងស្មាតហ្វូន Galaxy Z Fold 7 និង Galaxy Z Flip 7 ។

នៅលើបញ្ជី FCC បានបន្តថា ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Flip 7 FE នឹងបង្ហាញខ្លួនជាមួយនឹង 5G, 4G LTE, Wi-Fi 6E, Bluetooth 5.4 និង NFC connectivity ហើយក៏បានទម្លាយនូវព័ត៌មានលម្អិតជាច្រើនទៀតរបស់ស្មាតហ្វូននេះផងដែរ ក្នុងនោះមានដូចជាបច្ចេកវិទ្យាសាកថ្មលឿនផងដែរ ប៉ុន្តែវាមិនទាន់ទម្លាយអំពីបច្ចេកវិទ្យាសាកថ្មតាមខ្សែនោះទេ។

ផ្អែកទៅលើរបាយការណ៍ជាច្រើននាពេលថ្មីៗនេះ បញ្ជាក់ថា ស្មាតហ្វូន Galaxy Z Flip 7 FE ថ្មីរបស់ក្រុមហ៊ុន Samsung នឹងបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Exynos 2400 SoC។ ស្មាតហ្វូនលំដាប់ថវិកា Galaxy flip នឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Galaxy Z Fold 7 និង Galaxy Z Flip 7។ ស្មាតហ្វូនបត់បានថ្មីនេះ អាចនឹងមានតម្លៃប្រហែលជា 1 លាន KRW ឬស្មើរនិង 740 ដុល្លារអាមេរិក៕
