ស្វែងរកពួកយើង:

Galaxy Z Flip 7 នឹងក្លាយជាស្មាតហ្វូនបត់បានដំបូងបំផុត ដែលបំពាក់នូវបន្ទះឈីប Exynos

ដោយ

Koun Jab Luffy

30 ធ្នូ 2024 09:01 ព្រឹក

អាន 2 នាទី

Article image
យោងតាមការវិវត្តន៌ចុងក្រោយ បានទម្លាយថា Galaxy Z Flip 7 អាចនឹងក្លាយជាស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ Galaxy នឹងមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មីរបស់ Exynos ដែលជាឈីបថ្មីរបស់ក្រុមហ៊ុន Samsung។ គួរបញ្ជាក់ថា គិតចាប់តាំងពីការបង្ហាញនូវស្មាតហ្វូនអេក្រង់បត់បាន Galaxy Fold កាលពីឆ្នាំ 2019 កន្លងមកនោះ គឺត្រូវបានក្រុមហ៊ុន Samsung ប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon តែមួយប៉ុណ្ណោះ។ យ៉ាងណាមិញ សម្រាប់វត្តមានស្មាតហ្វូនជំនាន់ថ្មី នាពេលខាងមុខនេះ គឺអាចនឹងប្រើប្រាស់នូវបន្ទះឈីប  Exynos ផងដែរ។
សម្រាប់បន្ទះឈីបថ្មីរបស់ក្រុមហ៊ុន Samsung ដែលគ្រោងនឹងមានការប្រកាសចេញនៅពេលខាងមុខនេះ គឺមានឈ្មោះថា ជាផ្លូវការណ៌ Exynos 2500។ កាលពីមុននេះ ក៏ធ្លាប់មានការរំពឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ អាចនឹងប្រើប្រាស់បន្ទះឈីប Exynos 2500 នេះ នៅលើស្មាតហ្វូន Galaxy S25 និង Galaxy S25+ នៅក្នុងទីផ្សារមួយចំនួនក្រៅប្រទេសចិន អាមេរិកខាងជើង និងកូរ៉េខាងត្បូងផងដែរ។ ប៉ុន្តែក្រុមហ៊ុន Samsung នៅមិនទាន់អាចសម្រេចបាននូវទិន្នផលច្រើនដល់រាប់លានទៅលើស្មាតហ្វូន Galaxy S25 series នៅឡើយទេ ដែលជាហេតុត្រូវពន្យាពេលវិញ។
Article image
នៅពេលនេះ យោងតាមរបាយការណ៍មួយចេញពី TheElec បានបញ្ជាក់ថា ស្មាតហ្វូន Galaxy Z Flip 7 គឺនឹងមានការបំពាក់នូវបន្ទះឈីប Exynos 2500។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េនេះ មានគម្រោងក្នុងការផលិតស្មាតហ្វូន Galaxy Z Flip 7 ចំនួន 3 លានគ្រឿងទៀតផង ដែលតួរលេខនេះ មានការកើនឡើងពីការលក់ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Samsung ចំនួន 1%។ ជាមួយនិងវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Flip 7 និង Galaxy Z Fold 7 ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួនផ្លូវការណ៌នៅពាក់កណ្តាលឆ្នាំ 2025 នេះ ហើយក្រុមហ៊ុន Samsung អាចនឹងមានពេលគ្រប់គ្រាន់ផងដែរ នៅក្នុងការពង្រឹងទៅលើទិន្នផលសម្រាប់បន្ទះឈីប 3nm flagship នេះ៕
Galaxy Z Flip 7 នឹងក្លាយជាស្មាតហ្វូនបត់បានដំបូងបំផុត ដែលបំពាក់នូវបន្ទះឈីប Exynos