ស្វែងរកពួកយើង:

Galaxy Z Flip 8 នឹងបង្ហាញខ្លួនជាមួយការប្រើប្រាស់បន្ទះឈីបជំនាន់ថ្មី Exynos 2600 SoC

ដោយ

Koun Jab Luffy

20 ធ្នូ 2025 11:03 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន Samsung Electronics បានធ្វើការប្រកាសចេញបន្ទះជំនាន់ថ្មីរបស់ខ្លួន គឺ Exynos 2600 SoC កាលពីម្សិលមិញនេះ ជាមួយគ្នានេះ ក៏មានលេចលឺព័ត៌មានចចាមអារាមបានខ្សិបខ្សៀវថា Exynos 2600 ថ្មីនេះអាចនឹងប្រើនៅលើកំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Series ដែលតម្រូវក្នុងទីផ្សារប្រទេសណាមួយផងដែរ។
ដោយឡែកក្នុងពេលនេះ តាមប្រភពព័ត៌មានថ្មីចេញពីកូរ៉េខាងត្បូង បាននិយាយថា Samsung នឹងប្រើបន្ទះឈីប Exynos 2600 SoC ថ្មីរបស់ខ្លួននៅលើស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Galaxy Z Flip 8 ដែលនឹងបង្ហាញវត្តមានផ្លូវការណ៍នារដូវក្តៅឆ្នាំក្រោយនេះ។ បច្ចុប្បន្នក្នុងជំនាន់ Galaxy Z Flip 7 គឺបានប្រើបន្ទះឈីប Exynos ស៊េរី Exynos 2500 ហើយជា Z Flip ដំបូងគេដែលបំពាក់បន្ទះឈីបមួយនេះ ដូចនេះ សម្រាប់អ្នកស្នងដំណែងជំនាន់ថ្មី Z Flip 8 គឺនឹងនៅបន្តប្រើបន្ទះឈីប Exynos ជាជំនាន់ថ្មីផងដែរ។ តាមប្រភពព័ត៌មានចចាមអារាមបាននិយាយថា Galaxy Z Flip 8 នឹងមានទំងន់ និងកម្រាស់ស្រាលជាង Z Flip 7 ប្រមាណ 10% ដែលមានន័យថា Z Flip 8 នឹងមានកម្រាស់ស្តើងត្រឹម 6mm នៅពេលបើក និង 12mm នៅពេលបត់ជាមួយទំងន់សរុប 170 ក្រាម។
ទោះជាយ៉ាងណាសម្រាប់បងធំ Galaxy Z Fold 8 ត្រូវបានគេនិយាយថា នឹងបង្ហាញវត្តមានជាមួយការបំពាក់នូវបន្ទះឈីបកំពូលជំនាន់ថ្មីរបស់ Qualcomm គឺ Snapdragon 8 Elite Gen 5។ បន្ថែមពីនេះ Galaxy Z Fold 8 ត្រូវបានគេដឹងទៀតថា នឹងបន្តបំពាក់នូវសែនស័រកាមេរ៉ាគោលខាងក្រោយទំហំ 200MP ប៉ុន្តែបង្កើនសមត្ថភាពកាមេរ៉ា telephoto កម្រិត 3X ទំហំដល់ 12MP ជំនួសឲ្យ 10MP នៅលើ Galaxy Z Fold 7 បច្ចុប្បន្ន ហើយសម្រាប់កាមេរ៉ា Ultrawide នឹងខ្ចីសែនស័រទំហំ 50MP ថ្មី ដែលប្រើនៅលើបងធំ Galaxy S25 Ultra។
Article image
Samsung បានដាក់ការរំពឹងថា ខ្លួនអាចនឹងបង្កើតបរិមាណការលក់ Galaxy  Z Flip 8 និង Z Fold 8 ប្រមាណ 10% ធៀបនឹងជំនាន់ Z Flip 7 និង Z Fold 7។ ជាក់ស្តែង Samsung ត្រូវបានគេដឹងថា បានកំណត់គោលដៅការលក់ Galaxy Z Flip 8 និង Z Fold 8 ចំនួនប្រមាណ 6.7 លានគ្រឿង៕
Galaxy Z Flip 8 នឹងបង្ហាញខ្លួនជាមួយការប្រើប្រាស់បន្ទះឈីបជំនាន់ថ្មី Exynos 2600 SoC