ស្វែងរកពួកយើង:

Galaxy Z Flip 8 អាចនឹងក្លាយជាម៉ូដែលចុងក្រោយនៃត្រកូល Flip របស់ Samsung

ដោយ

ជុំ ប៉េងលីន

19 ឧសភា 2026 10:15 ព្រឹក

អាន 2 នាទី


ថ្មីៗនេះ មានសេចក្តីរាយការណ៌ថ្មី បាននិយាយថា ព្រឹត្តិការណ៌ Galaxy Unpacked event 2026 របស់ Samsung នឹងមកដល់ថ្ងៃនៅទី 27 ខែកក្កដាខាងមុខនេះហើយ ដែលនៅក្នុងកម្មវិធីនេះ ក្រុមហ៊ុន Samsung នឹងមានការបង្ហាញចេញនូវស្មាតហ្វូនអេក្រង់បត់ចំនូនដល់ទៅ 3 ម៉ូដែល រួមមានដូចជា Galaxy Z Fold 8 Wide (មិនផ្លូវការណ៌) ហើយនិង Galaxy Z Fold 8 រួមនិង Galaxy Z Flip 8។ ផ្អែកតាមការបែកធ្លាយដែលបង្ហោះនៅលើ Weibo នៅថ្ងៃនេះ បានសសេរថា Samsung ប្រហែលជាមិនបញ្ចេញនូវវត្តមានស្មាតហ្វូន Galaxy Z Flip ទៀតនោះទេនៅឆ្នាំក្រោយ។
Article image
អ្នកទម្លាយ Momentary Digital បានបញ្ជាក់ថា Samsung ប្រហែលជាមិនបញ្ចេញនូវស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip 9 នោះទេនៅឆ្នាំក្រោយ ដោយវត្តមានរបស់ Galaxy Z Flip 8 ឆ្នាំនេះ អាចជាម៉ូដែលចុងក្រោយនៃត្រកូល Flip របស់ Samsung ហើយ។ អ្នកទម្លាយរូបនេះបានបន្ថែមថា ជាទូទៅសម្រាប់ការបញ្ចេញនូវផលិតផលថ្មីៗ ក្រុមហ៊ុនតែងតែធ្វើការយ៉ាងហោចណាស់ 1 ឆ្នាំមុន តែមកដល់ពេលនេះ គឺនៅមិនទាន់មានការបែកធ្លាយព័ត៌មានណាមួយពី Galaxy Z Flip 9 នៅឡើយទេ ដែលកត្តានេះហើយ ទើបអ្នកតាមដាននានា បានដាក់ការសង្ស័យទៅលើវត្តមានរបស់ស្មាតហ្វូន Galaxy Z Flip 9 raises នៅឆ្នាំក្រោយ។

Article image
ជាមួយនិងព័ត៌មានថ្មីនេះ អ្នកទម្លាយរូបនេះ ក៏បានបង្ហាញពីកត្តាធំៗ 3 ដែលធ្វើអោយស្មាតហ្វូនថ្មីនេះ មិនអាចបង្ហាញខ្លួនផងដែរ ដោយទីមួយ គឺទៅតម្លៃនៃការផលិតសម្រាប់ស្មាតហ្វូននេះមានតម្លៃខ្ពស់ ហើយទីពីរទៅការឌីស្សាញ ក៏ដូចជាបច្ចេកវិទ្យារបស់ស្មាតហ្វូននេះហាក់មិនមានអ្វីថ្មី ខណៈដែលទីបី គឺដោយសារតែស្មាតហ្វូនអេក្រង់បត់ថ្មីប្រភេទ Fold គឺមានអេក្រង់ធំ មានថ្មធំ ហើយនិងមានការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី ជាពិសេស គឺបទពិសោធន៌នៃការប្រើប្រាស់ល្អជាងម៉ូដែល Flip។
Article image