ស្វែងរកពួកយើង:

Galaxy Z Flip FE នឹងមានអេក្រង់ទំហំ 6.7 អ៊ីងល្បឿន 120Hz មានកាមេរ៉ាទំហំ 50MP និងប្រើបន្ទះឈីប Exynos

ដោយ

Koun Jab Luffy

20 កុម្ភៈ 2025 08:00 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៍ថា បានធ្វើការនៅលើស្មាតហ្វូនបត់បានជំនាន់ថ្មីមួយទៀត ដែលមានតម្លៃសមរម្យឈ្មោះថា Galaxy Z Flip FE។ ស្មាតហ្វូននេះត្រូវបានគេមើលឃើញថា មានលេខម៉ូឌែល SM-F761B។ យោងតាមអ្នកទម្លាយ PandaFlash X ដែលបង្ហោះនៅលើ X នោះ ក៏បានចែករំលែកនូវព័ត៌មានលម្អិតរបស់ស្មាតហ្វូន Z Flip FE ផងដែរ។ នៅក្នុងការបែកធ្លាយមួយទម្លាយថា ស្មាតហ្វូននេះនឹងមានមានលក្ខណៈសម្បត្តិជាច្រើនដូចទៅនឹងស្មាតហ្វូន Galaxy Z Flip ប៉ុន្តែវាក៏មានការផ្លាស់ប្តូរមួយចំនួនគួរអោយកត់សម្គាល់ផងដែរ។
បើតាមការបញ្ជាក់របស់អ្នកទម្លាយរូបនេះ បានអោយដឹងថា ក្រុមហ៊ុន Samsung ក៏ធ្វើការតេស្តទៅលើគំរូនៃស្មាតហ្វូនបត់បានថ្មីរបស់ខ្លួនផងដែរ។ ស្មាតហ្វូន Galaxy Z Flip FE នឹងប្រើប្រាស់នូវកញ្ចក់ ultra-thin glass (UTG) រួមជាមួយនិងគន្លឺះ hinge ដូចទៅនឹងស្មាតហ្វូន Galaxy Z Flip 6 អញ្ចឹង។ ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីនេះ នឹងមានអេក្រង់ទំហំ 6.7-អ៊ីងល្បឿន 120Hz ហើយនឹងមានការគាំទ្រជាមួយនឹងពន្លឺអេក្រង់ 2600nits។ នៅលើស្មាតហ្វូននេះ នឹងមានកាមេរ៉ាគោលទំហំ 50-Megapixel ខណៈពេលដែលស្មាតហ្វូន Flip 6 មានកាមេរ៉ាទំហំត្រឹមតែ 12-Megapixel ប៉ុណ្ណោះ។
Article image
ជាមួយគ្នានេះ ក្រុមហ៊ុន Samsung ក៏នឹងមានការប្រើប្រាស់នូវបន្ទះឈីប Exynos ជំនួសអោយការប្រើប្រាស់នូវបន្ទះឈីប Snapdragon ដែលធ្លាប់តែនៅលើស្មាតហ្វូនជំនាន់មុននេះផងដែរ។ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងមានគែម armour aluminium frame និងកញ្ចក់ការពារ Corning Gorilla Glass Victus។ លក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូននេះមានដូចជា flat-frame , Wi-Fi 6E និង 25W charging ។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវ One UI 7 ផងដែរ៕
Galaxy Z Flip FE នឹងមានអេក្រង់ទំហំ 6.7 អ៊ីងល្បឿន 120Hz មានកាមេរ៉ាទំហំ 50MP និងប្រើបន្ទះឈីប Exynos