ស្វែងរកពួកយើង:

Galaxy Z Flip7 នឹងបង្ហាញខ្លួនជាលើកដំបូងជាមួយបន្ទះឈីប Exynos 2500

ដោយ

Koun Jab Luffy

22 ឧសភា 2025 01:28 រសៀល

អាន 2 នាទី

Article image
តាមសេចក្តីរាយការណ៌ថ្មីៗនេះ បាននិយាយថា Samsung Galaxy Z Flip7 នឹងមានការប្រកាសចេញជាផ្លូវការណ៌នូវនៅលើទីផ្សារនាខែកក្កដាខាងមុខនេះហើយជាមួយនិងសិស្សច្បង Fold7 ។ កន្លងមក មានការលេចចេញនូវពាក្យចចាមអរ៉ាមជាច្រើនបាននិយាយពីការប្រើប្រាស់បន្ទះឈីបនៅលើស្មាតហ្វូននេះ ប៉ុន្តែមិនទាន់មានការបញ្ជាក់ច្បាស់នោះទេ នឹងត្រូវប្រើប្រាស់ឈីបមួយណា។ នោថ្ងៃនេះ មានសេចក្តីរាយការណ៌ថ្មី ជាមួយនិងពាក្យថា 'confirm' ដោយនិយាយថា ក្រុមហ៊ុន Samsung នឹងមានការប្រើប្រាស់នូវបន្ទះឈីប Exynos 2500 SoC នៅលើស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Flip7។
សូមជំរាបថា បន្ទះឈីប Exynos 2500 ត្រូវបានក្រុមហ៊ុន Samsung ឌីស្សាញឡើងសម្រាប់ប្រើប្រាស់ជាមួយនិងស្មាតហ្វូនជំនាន់ថ្មី Galaxy S25 family ប៉ុន្តែអ្វីៗត្រូវបានផ្លាស់ប្តូរ ដោយសារតែសង្វាក់ផលិតកម្មទៅលើបន្ទះឈីបរបស់ Samsung មួយនេះ មានការភាពរអាក់រអួលមិនគ្រប់តាមតម្រូវការរបស់ខ្លួន។ ដូច្នេះក្រុមហ៊ុននេះបានសម្រេចចិត្តប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite ទៅលើស្មាតហ្វូន Galaxy S25 គ្រប់ម៉ូដែលតែម្តង។
តាមរយៈនៃការបែកធ្លាយព័ត៌មាននេះ មានការបញ្ជាក់ថា សង្វាក់ផលិតកម្មទៅលើបន្ទះឈីប Exynos 2500 SoC ត្រូវបានកែសម្រួលបានពេញលេញវិញហើយ ដូច្នេះស្មាតហ្វូនអេក្រង់នត់បាន Flip7 គឺនឹងមានការប្រើប្រាស់ឈីបនេះ ហើយអាចនឹងមានតម្លៃសមរម្យជាងមុនថែមទៀតផង។ ប្រភបខាងលើនេះបន្តថា Exynos 2500 នឹងមានការប្រើប្រាស់នៅលើទីផ្សារជាច្រើននៅជុំវិញពិភពលោក ដែលបូករួមទាំងកូរ៉េខាងត្បូងដែលជាម្ចាស់ផ្ទះផងដែរ។ សម្រាប់បន្ទះឈីប Snapdragon 8 Elite នេះ ក្រុមហ៊ុន Samsung អាចនឹងប្រើប្រាស់នៅលើទីផ្សារចិន និងអាមេរិកាំងជើង។
Article image
គួរបញ្ជាក់ថា Exynos 2500 គឺមាន 10 Core CPU ដែលមាន 1 គ្រាប់ជា Cortex-X925 ល្បឿន 3.3 GHz និង 2 គ្រាប់ជាង Cortex-A725 ល្បឿន 2.75 GHz ហើយនិង 5 គ្រាប់ទៀតជា Cortex-A725 ល្បឿន 2.36 GHz ព្រមទាំង 2 គ្រាប់ទៀតជា Cortex-A520 ល្បឿន 1.8 GHz។ បន្ទះឈីបនេះ គាំទ្រដោយ GPU ប្រភេទ Xclipse 950 ផ្អែកលើស្ថាបត្យកម្ម AMD RDNA 3.5 architecture។
Galaxy Z Flip7 នឹងបង្ហាញខ្លួនជាលើកដំបូងជាមួយបន្ទះឈីប Exynos 2500