ស្វែងរកពួកយើង:

Loading Ad...

Galaxy Z Flip8 ត្រូវគេទម្លាយថា នឹងមានទម្ងន់ស្រាលជាង និងស្តើងជាង Galaxy Z Flip7

ដោយ

ជុំ ប៉េងលីន

14 កក្កដា 2026 11:17 ថ្ងៃត្រង់

អាន 2 នាទី

Galaxy Z Flip8 ត្រូវគេទម្លាយថា នឹងមានទម្ងន់ស្រាលជាង និងស្តើងជាង Galaxy Z Flip7 

Article image
ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៌ថា នឹងមានការដាក់សម្ពាធជាផ្លូវការណ៌នូវស្មាតហ្វូនអេក្រង់អេក្រង់បត់បាន Galaxy Z Fold8 series និង Galaxy Z Flip8 នៅក្នុងព្រឹត្តិការណ៌ Galaxy Unpacked event នៅថ្ងៃទី 22 ខែកក្កដាខាងមុខនេះហើយ។ នៅមុនការបង្ហាញខ្លួននេះ មានការទម្លាយចេញនូវព័ត៌មានថ្មីរបស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Flip8 ថែមទៀតហើយ ដោយថែមទាំងបញ្ជាក់ច្បាស់ពីទម្ងន់ត្រឹមតែ 180 grams ដែលស្រាលជាង 8 grams ប្រៀបធៀបជាមួយនិង Galaxy Z Flip7 មានទម្ងន់ 188 grams។

Article image
ជាមួយនិងទម្ងន់ថ្មីនេះ គឺកាន់តែធ្វើអោយស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Flip8 នេះ មានរូបងរាងកាន់តែស្អាត និងស្រួលកាន់ជាងមុន។ បន្ថែមពីនេះ អ្នកទម្លាយរូបនេះ ថែមទាំងបង្ហាញថា Galaxy Z Flip8 នឹងមានកម្រ៉ាស់ត្រឹមតែ 6.1mm ប៉ុណ្ណោះ នៅពេលដែលលាយអេក្រង់ពេញ។ និយាយទៅគឺស្តើងជាងម៉ូដែល Galaxy Z Flip7 ដែលមានកម្រ៉ាស់ 6.6mm។

Article image
គួរបញ្ជាក់ផងដែរ មុននេះ ក៏ធ្លាប់មានការបែកធ្លាយជាច្រើនបាននិយាយថា Galaxy Z Flip8 នឹងមានការអាប់ដែតទៅលើគន្លឹះបត់អេក្រង់កាន់តែរលូនជាងមុន ហើយនិងគែមអេក្រង់កាន់តែតូចជាងមុនដូចគ្នា ជាពិសេសទៅលើផ្នត់អេក្រង់តែម្តង។ ទៅលើលក្ខណៈសម្បត្តិផ្សេងៗទៀតដូចជា អេក្រង់ខាងក្រៅ ថាមពលថ្ម និងប្រព័ន្ធកាមេរ៉ាថតរូប គឺនៅបន្តឌីស្សាញដូចម៉ូដែលមុនដដែល។