ស្វែងរកពួកយើង:

Galaxy Z Fold 6 ដែលនឹងលក់នៅអាមេរិក បង្ហាញខ្លួនលើ Geekbench ជាមួយឈីប Snapdragon 8 Gen 3 រ៉េម 12GB

ដោយ

Koun Jab Luffy

21 មិថុនា 2024 05:04 ល្ងាច

អាន 3 នាទី

Article image
Samsung បានប្រកាសរួចមកហើយថា នឹងរៀបចំព្រឹត្តិការណ៌ Galaxy Unpacked event នៅថ្ងៃទី 10 ខែកក្កដា ឆ្នាំ 2024 ខាងមុខនេះហើយ ដែលនៅពេលនោះ គឺនឹងមានការសម្ពោធជាផ្លូវការនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold 6 និង Galaxy Z Flip 6។ បន្ថែមពីនេះ ក៏មានការព្យាករណ៌ថា ក្រុមហ៊ុននេះ ក៏នឹងមានការប្រកាសចេញនូវនាឡិកាឆ្លាតវៃ Galaxy Watch 7 រួមជាមួយនិងកាស Galaxy Buds ថ្មីផងដែរ។ សូមជំរាបថា នៅមុនការសម្ពោធជាផ្លូវការចូលមកដល់ Galaxy Z Fold 6 ដែលនឹងលក់នៅអាមេរិកបង្ហាញខ្លួនលើ Geekbench ហើយ។
នៅលើបញ្ជីនេះ មានការបង្ហាញថា ស្មាតហ្វូននេះ មានលេខម៉ូដែល SM-F956U1 និងមានពិន្ទុ 2,257 ទៅលើការតេស្ត Single-Core និងពិន្ទុ 6,903 ទៅលើការតេស្ត Multi-core។ ជាមួយគ្នានេះដែរ នៅលើបញ្ជី ក៏មានការបញ្ជាក់ថា ម៉ូដែល carrier-locked ដែលមានលេខម៉ូដែល SM-F956U ក៏បានបង្ហាញវត្តមានដូចគ្នា។ ស្មាតហ្វូនថ្មីនេះ នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 រ៉េមទំហំ 12GB និងដំណើរការនៅលើ Android 14 ផ្អែកជាមួយនិងស្បែកកម្មវិធីថ្មី One UI។
Article image
សូមជំរាបថា មុននេះមានការទម្លាយថា Galaxy Z Fold 6 នឹងមានការបំពាក់អេក្រង់ខាងក្នុងទំហំ 7.6-អ៊ីង និងអេក្រង់ខាងក្រៅទំហំ 6.3-អ៊ីង ដែលប្រភេទកញ្ចក់ Dynamic AMOLED 2X display ដូចគ្នា។ អេក្រង់ទាំងពីនេះ មានល្បឿន 120Hz refresh rate ខណៈដែលអេក្រង់ខាងក្នុងនឹងមានទំហំ 2160x1856 pixels និងអេក្រង់ខាងក្រៅនឹងមានទំហំ 2376x968 pixels។ នៅលើអេក្រង់ខាងក្រៅស្មាតហ្វូននេះ គឺនឹងមានកាមេរ៉ាទំហំ 10MP ដែលញាត់ក្នុងរន្ធអេក្រង់ ហើយនៅលើអេក្រង់ខាងក្នុងក៏នឹងមានកាមេរ៉ាមួយគ្រាប់ដូចគ្នាប៉ុន្តែមានទំហំ 4MP។ ស្មាតហ្វូននេះ នឹងដំណើរការលើបន្ទះឈីប Snapdragon 8 Gen 3 SoC រ៉េមទំហំ 12GB និងអង្គចងចាំទំហំ 512GB រួមជាមួយថ្មទំហំ 4,400mAh គាំទ្រដោយបច្ចេកវិទ្យាសាកកម្លាំង 25W។
និយាយពីកាមេរ៉ាក្រោយវិញ នៅលើស្មាតហ្វូន Galaxy Z Fold 6 នឹងមានកាមេរ៉ាគោលទំហំ 50MP f/1.8 មានមុខងារ OIS sensor អាចថតបានវីដេអូបាន 8K ហើយនិងមានគ្រាប់ទីពីរមានទំហំ 12MP ultra-wide-angle lens ខណៈដែលគ្រាប់ទីបីមានទំហំ 10MP telephoto ហ៊្សូមបាន 3x zoom។ សម្រាប់ការតភ្ជាប់វិញ នៅលើស្មាតហ្វូនអេក្រង់បត់បាននេះ គឺមានរន្ធ USB 3.2 Gen 1 Type-C port, WiFi-6, Bluetooth 5.3, NFC, UWB ហើយនិងមានបច្ចេកវិទ្យា 5G ផងដែរ។
Article image
ទាក់ទងនឹងព័ត៌មាននេះ អ្នកទម្លាយ Ice Universe ថ្មីៗនេះ ក៏មានការបង្ហាញពីស្មាតហ្វូនអេក្រង់បត់បានផ្សេងទៀតផងដែរ ដោយស្មាតហ្វូនថ្មីនេះ Galaxy Z Fold 6 Slim។ ស្មាតហ្វូនអេក្រង់បត់បាននេះ ត្រូវបានគេរាយការណ៌ថា មានទម្ងន់ស្រាល និងមានកម្រ៉ាស់ស្តើងជាង Galaxy Z Fold 6 ប៉ុន្តែមិនមានប៊ិកនោះទេ។ ស្មាតហ្វូននេះ នឹងមានវត្តមាននៅលើទីផ្សារចិនជាមួយនិងឈ្មោះថ្មីថា Samsung W25។ អ្នកទម្លាយរូបនេះបន្តថា ស្មាតហ្វូននេះអាចនឹងមានវត្តមាននៅខែតុលាខាងមុខនេះហើយអាចនឹងលក់តែនៅលើទីផ្សារប្រទេសចិន និងកូរ៉េខាងត្បូងប៉ុណ្ណោះ។
Galaxy Z Fold 6 ដែលនឹងលក់នៅអាមេរិក បង្ហាញខ្លួនលើ Geekbench ជាមួយឈីប Snapdragon 8 Gen 3 រ៉េម 12GB