
យោងតាមការបញ្ជាក់នៅលើព័ត៌មានថ្មីៗនេះ មានការបញ្ជាក់ថា ព្រឹត្តិការណ៌ Samsung Galaxy Unpacked event នាពេលប៉ុន្មានខែខាងមុខនេះ នឹងមានការបង្ហាញវត្តមានផលិតផលថ្មីៗជាច្រើន។ បើតាមព័ត៌មានកន្លងមកបាននិយាយថា ព្រឹត្តិការណ៌នេះ នឹងធ្វើឡើងនៅខែកក្កដាឆ្នាំ 2024 ខាងមុខ។ នៅថ្ងៃននេះ មានការទម្លាយចេញនូវព័ត៌មានរបស់ផផលិតផលដែលនឹងមានការបង្ហាញខ្លួននៅក្នុងកំឡុងពេលនោះហើយ។
យោងតាមការទម្លាយចេញពីគណនី TheGalox បានអោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ មានគម្រោងនឹងប្រកាសចេញនូវផលិតផលថ្មីៗចុងក្រោយរបស់ខ្លួន ដោយក្នុងនោះក៏នឹងមានម៉ូដែលថ្មី ដែលមិនធ្លាប់មានផងដែរ។ មានការបញ្ជាក់ថា Galaxy Z Fold 6 និង Galaxy Z Flip 6 គឺជាផលិតផលស្នូលសម្រាប់ព្រឹត្តិការណ៌នេះ ខណៈដែល Galaxy Buds 3 និង Galaxy Watch 7 series គឺជាផ្នែកមួយនៃកម្មវិធីនេះ។ បន្ថែមពីនេះ ក៏មានការបញ្ជាក់ថា Galaxy Ring ក៏នឹងមានវត្តមាននៅទីនោះដូចគ្នា។
សូមជំរាបថា របាយការណ៌មុននេះ បានរាយការណ៌ថា ផលិតផលថ្មីនេះ នឹងមានវត្តមានៅខែកក្កដា ដូច្នេះ ផ្អែកជាមួយនិងការលើកឡើងនេះ មានការបញ្ជាក់ថា ផលិតផលថ្មីៗ គឺជាចំណែកមួយនៃកម្មវិធីនេះដូចគ្នា។ ហើយក្រុមហ៊ុនកូរ៉េខាងត្បូងនេះ ក៏អាចនឹងមានការបង្ហាញចេញនូវសេវកម្មថ្មីរបស់ខ្លួនផងដែរ។ ជាមួយគ្នានេះ អ្នកទម្លាយរូបនេះ ក៏បានបញ្ជាក់ទៀតថា ថេប្លេត Galaxy Tab S10 series និង Galaxy XR headset ក៏ប្រហែលជាមានការជូនដំនឹងនៅក្នុងព្រឹត្តិការណ៌ខាងលើនេះផងដែរ។ ថ្មីៗនេះក្រុមហ៊ុន Samsung បានពន្យាពេលប្រកាសចេញនូវ headset របស់ខ្លួន បន្ទាប់ពីបង្ហាញវត្តមានរបស់ Apple Vision Pro។ ក្រុមហ៊ុននេះអាចនឹងមានការបង្ហាញចេញវិញនៅឆ្នាំ 2024 នេះហើយ។
