ស្វែងរកពួកយើង:

Galaxy Z Fold 6 Slim នឹងមានតម្លៃថ្លៃជាង Fold 6 បើទោះបីជាគ្មានការទ្រទ្រង់ជាមួយ S Pen ក៏ដោយ!

ដោយ

Koun Jab Luffy

10 មិថុនា 2024 09:05 ព្រឹក

អាន 2 នាទី

Article image
ជឿជាក់ថា យើងបានលឺនូវពាក្យចចាមអារ៉ាមជាច្រើន និយាយអំពីស្មាតហ្វូនបត់បានជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ប៉ុន្តែសម្រាប់ឈ្មោះរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺនៅមិនទាន់ច្បាស់នោះទេថាជា Galaxy Z Fold 6 Slim ឬ Ultra។ បើតាមប្រភពពីអ្នកទម្លាយដែលជឿជាក់បាន Ice Universe ក៏បានបង្ហាញនូវព័ត៌មានមួយចំនួនអំពីបញ្ហានេះផងដែរ។ អ្នកទម្លាយរូបនេះ បានបន្តទម្លាយនៅលើ Weibo ដោយបាននិយាយថា ក្រុមហ៊ុន Samsung ក៏ធ្វើការនៅលើស្មាតហ្វូន Galaxy Z Fold 6 Slim ហើយមិនមែនជាស្មាតហ្វូន  “Ultra” នោះទេ។
នៅក្នុងការបង្ហោះនៅលើ Weibo ខាងលើនេះ គឺបានបញ្ជាក់ថា “ស្មាតហ្វូនថ្មីនេះ គឺមិនមែនហៅថាជា Ultra នោះទេដោយ សារតែ ស្មាតហ្វូនអេក្រង់បត់បាននេះ មានកម្រ៉ាស់ស្តើង!” ស្មាតហ្វូនថ្មីនេះ ត្រូវបានគេបញ្ជាក់ថា គឺស្មាតហ្វូន Fold 6 Slim និងមានលក្ខណៈសម្បត្តិមិនដូចគ្នានេះ បើប្រៀបធៀបទៅនឹងស្មាតហ្វូន Fold 6។ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺនឹងមានកម្រ៉ាស់ស្តើងជាងមុន ហើយវាពិតជាងាយស្រួលក្នុងការចល័តបំផុត។
Article image
ជាមួយគ្នានេះ Ice Universe ក៏បានបញ្ជាក់អំពីរឿងនេះផងដែរ ខណៈពេលដែលឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់អ្នកប្រើប្រាស់អំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Slim។ អ្នកទម្លាយរូបនេះ បានអះអាងថា ស្មាតហ្វូននេះ គឺមិនមានការ downgrade នោះទេ។ សម្រាប់ការឌីស្សាញទៅលើស្មាតហ្វូនស្តើងនេះ ក៏មានការទ្រទ្រង់ទៅលើប៊ិច S Pen ផងដែរ។ Ice Universe បញ្ជាក់បន្ថែមថា ស្មាតហ្វូនអេក្រង់បត់បាន Fold 6 Slim នឹងមិនដំណើរការជាមួយនឹង S Pen នោះទេ។ ក្រុមហ៊ុន Samsung ក៏ធ្វើការនៅលើស្មាតហ្វូនបត់បានថ្មីនេះតាមរយៈការបោះបង់ចោលនូវការប្រើប្រាស់នូវប៊ិច S Pen ។
អ្នកទម្លាយ Ice Universe បន្តថា ស្មាតហ្វូន Fold 6 Slim នេះអាចនឹងមានតម្លៃខ្ពស់ជាងស្មាតហ្វូនអេក្រង់បត់បាន Fold 6។ ក្រុមហ៊ុន Samsung នៅមិនទាន់បានបញ្ជាក់ជាផ្លូវការអំពីស្មាតហ្វូន Galaxy Z Fold 6 ឬ Flip 6 នោះទេ ប៉ុន្តែស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Unpacked ដែលនឹងបង្ហាញខ្លួននៅថ្ងៃទី 10 ខែកក្ដដានេះ។ បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើនមុននេះ ស្មាតហ្វូន Fold 6 Slim នេះ នឹងមិនក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍នេះទេ។
Article image
ជាមួយគ្នានេះ ក្រុមហ៊ុន Samsung ក៏មានគម្រោងនៅក្នុងការបង្ហាញនូវស្មាតហ្វូន Z Fold 6 ដែលមានរូបរាងស្តើងជាងមុនជាមួយនឹងស្មាតហ្វូន Galaxy S25 series នៅដើមឆ្នាំ 2025 នេះ។ ស្មាតហ្វូន Galaxy Z Fold 6 FE និង Z Flip 6 FE ក៏ស្ថិតនៅក្នុងដំណើរការដែលនឹងមានគោលដៅសម្រាប់ទីផ្សារស្មាតហ្វូនដែលអាចបត់បានមានតម្លៃសមរម្យ៕
Galaxy Z Fold 6 Slim នឹងមានតម្លៃថ្លៃជាង Fold 6 បើទោះបីជាគ្មានការទ្រទ្រង់ជាមួយ S Pen ក៏ដោយ!