ស្វែងរកពួកយើង:

Galaxy Z Fold 6 Slimmer ត្រូវគេទម្លាយថា នឹងមានអេក្រង់ខាងក្នុងទំហំ 8 អ៊ីង ខណៈអេក្រង់ខាងក្រៅមានទំហំ 6.5 អ៊ីង

ដោយ

Koun Jab Luffy

07 កក្កដា 2024 10:55 ព្រឹក

អាន 2 នាទី

Article image
មួយរយៈចុងក្រោយនេះ មានពាក្យចចាមអារ៉ាមជាច្រើនបាននិយាយពីស្មាតហ្វូនម៉ូដែល slimmer របស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold 6 ដោយថែមទាំងបញ្ជាក់ថា ម៉ូដែលនេះលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែល Galaxy Z Fold 6 ទៀតផង។ ជាមួយគ្នានេះ ក៏មានការនិយាយទៀតថា ម៉ូដែលពិសេសនេះ គឺនឹងមិនមានការបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៌ next Galaxy Unpacked event នៅថ្ងៃទី 10 ខែកក្កដានេះនោះទេ។ យោងតាមរបាយការណ៌ថ្មីមួយ បាននិយាយថា ម៉ូដែលពិសេសនេះ អាចនឹងបង្ហាញវត្តមាននៅរយៈបីខែបន្ទាប់ពីការសម្ពោធ Galaxy Z Fold 6។
បើមើលើទៅលើខ្លឹមសារព័ត៌មានរបស់សារព័ត៌មាន TheElec បានបង្ហាញថា ក្រុមហ៊ុន Samsung គឺបាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនអេក្រង់បត់បាន slimmer នេះហើយ ដោយក្នុងនោះមានការបញ្ជាក់ថា អេក្រង់ស្មាតហ្វូននេះ នឹងមានទំហំធំជាងអេក្រង់របស់ Galaxy Z Fold 6 ទៀតផង។ របាយការណ៌ខាងលើនេះ បន្តថា អេក្រង់ខាងក្រៅស្មាតហ្វូននេះមានទំហំ 6.5-អ៊ីង ខណៈដែលអេក្រង់ខាងក្នុងមានទំហំ 8-អ៊ីង។ ដូច្នេះបើសិននេះគឺជាការពិតមែន អេក្រង់របស់ Slimmer គឺធំជាងមែន។ សូមជំរាបថា Galaxy Z Fold 6 នឹងមានការប្រើប្រាស់អេក្រង់ខាងក្រៅទំហំ 6.3 អ៊ីង និងអេក្រង់ខាងក្នុងទំហំ 7.6-អ៊ីង។
Article image
ទាក់ទងនឹងម៉ូដែល slimmer នៃ Galaxy Z Fold 6 ក៏មានការទម្លាយថា ក្រុមហ៊ុន Samsung នឹងប្រកាសចេញស្មាតហ្វូនម៉ូដែៈពិសេសនេះ នៅត្រីមាសទី 4 ឆ្នាំ 2024 ខាងមុខនេះ ជាមួយនិងចំនួនប្រមាណជា 400,000 ទៅ 500,000 គ្រឿង ហើយនិងមានលក់នៅក្នុងប្រទេសមួយចំនួនតូចប៉ុណ្ណោះ។ នៅក្នុងចំណោមនោះ ប្រទេសចិន ក៏ជាទីផ្សារសម្រាប់ម៉ូដែល slimmer Galaxy Z Fold 6 នេះផងដែរ។
Galaxy Z Fold 6 Slimmer ត្រូវគេទម្លាយថា នឹងមានអេក្រង់ខាងក្នុងទំហំ 8 អ៊ីង ខណៈអេក្រង់ខាងក្រៅមានទំហំ 6.5 អ៊ីង