ស្វែងរកពួកយើង:

Galaxy Z Fold 6 Ultra អាចនឹងក្លាយជាសមាជិកទី 3 នៃស្មាតហ្វូនអេក្រង់បត់របស់ Samsung ក្នុងឆ្នាំនេះ

ដោយ

Koun Jab Luffy

01 មេសា 2024 02:57 រសៀល

អាន 2 នាទី

Article image
យោងតាមរបាយការណ៌ថ្មីរបស់ GalaxyClub ដែលបានចេញផ្សាយនៅថ្ងៃនេះ បានបញ្ជាក់ថា Galaxy Z Fold 6 Ultra អាចនឹងក្លាយជាសមាជិកទី 3 នៃស្មាតហ្វូនអេក្រង់បត់របស់ Samsung ដែលនឹងមានការបង្ហាញវត្តមាននៅក្នុងឆ្នាំនេះ។ សូមជំរាបថា ព័ត៌មានស្តីពីម៉ូដែលថ្មីនេះគឺធ្លាប់ចេញជាច្រើនដងរួចមកហើយ នៅលើអនឡាញ ក៏ដូចជាអ្នកលេខប្លុកនានា។ ជាក់ស្តែងកាលពីខែកុម្ភៈកន្លងទៅនេះ វិបសាយ Winfuture.de ក៏បានធ្វើការចែករំលែកនូវរបាយការណ៌នេះដែរ ដោយនិយាយថា ស្មាតហ្វូនអេក្រង់បត់ម៉ូដែល Ultra នឹងមានការប្រកាសចេញជាមួយនិងម៉ូដែលស្តង់ដារ Z Fold 6។
គួរបញ្ជាក់ថា កាលពីឆ្នាំមុននេះ វត្តមានរបស់ស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold 5 គឺមានការប្រើប្រាស់នូវលេខម៉ូដែល SM-F946។ សម្រាប់វត្តមានរបស់ Z Fold 6 នៅឆ្នាំនេះ ក៏ត្រូវបានគេរាយការណ៌ថា នឹងមានការប្រើប្រាស់នូវលេខម៉ូដែលថ្មី SM-F956 ផងដែរ។ យោងតាមការបញ្ជាក់ចេញពី GalaxyClub នៅពេលនេះ បានអោយដឹងថា សម្រាប់ស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold 6 Ultra អាចនឹងមានការប្រើប្រាស់នូវលេខម៉ូដែល SM-F958។
Article image
សម្រាប់ឆ្នាំនេះ ក្រុមហ៊ុន Samsung បានសម្រេចប្រើប្រាស់នូវលេខ 8 សម្រាប់ស្មាតហ្វូនម៉ូដែល “Ultra” របស់ខ្លួនដែលមានលក្ខណៈស្រដៀងគ្នាជាមួយនិង Galaxy S24 Ultra ដែលប្រើប្រាស់នូវលេខ SM-S928 ដែលមានកន្ទុយលេខ 8 ដូចគ្នា។ ខណៈពេលនេះ ស្មាតហ្វូនថ្មីមួយដែលមានលេខម៉ូដែល SM-F958 ត្រូវបានគេរំពឹងថា គឺជាស្មាតហ្វូន “Galaxy Z Fold 6 Ultra” ហើយ ប៉ុន្តែមិនច្បាស់ទាំងស្រុងនោះទេ។
Article image
របាយការណ៌បានបន្ថែមថា ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6 Ultra អាចនឹងបង្ហាញវត្តមាននៅតែលើទីផ្សារប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះ។ មកដល់ពេលនេះ នៅមិនទាន់មានរបាយការណ៌បន្ថែមពីស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6 Ultra នេះនៅឡើយទេ ស្របពេលដែលព្រឹត្តិការណ៌ Galaxy Unpacked event អាចនឹងធ្វើឡើងនៅខែកក្កដាខាងមុខនេះហើយ។ ស្មាតហ្វូនអេក្រង់បត់បានទាំងនេះ នឹងមានដូចជា Z Fold 6 Ultra និងម៉ូដែលស្តង់ដារ Z Fold 6 ហើយនិង Z Flip 6 ក្នុងនោះក៏មាន Galaxy Ring ផងដែរ។