ស្វែងរកពួកយើង:

Galaxy Z Fold 6 ទទឹងធំជាងមុន កំពស់ទាបជាងមុន និងមានកម្រ៉ាស់ស្តើងជាងមុន ហើយនិងប្រើប្រាស់បច្ចេកវិទ្យាសំបូរបែបច្រើនជាងមុន

ដោយ

Koun Jab Luffy

02 កុម្ភៈ 2024 09:57 ព្រឹក

អាន 2 នាទី

Article image
មកដល់ពេលនេះ ស្មាតហ្វូនអេក្រង់បត់បាន Samsung Galaxy Z Fold series គឺនៅតែបន្តជាស្មាតហ្វូនដែលមានការនាំគេ ដដែលនៅលើទីផ្សារជុំវិញពិភពលោក។ ប៉ុន្តែមួយរយៈចុងក្រោយនេះស្មាតហ្វូនអេក្រង់បត់បាននេះ ក៏មានការប្រកួតប្រជែង ខ្លាំងផងដែរពីសំណាក់ដៃគូរនានាដែលភាគច្រើនមានប្រភពមកពីក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិន។
យោងតាមព័ត៌ មាននៅពេលនេះ មានរបាយការណ៌ថ្មីថា បាននិយាយថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold 6 នឹងមានការ ប្រកួតប្រជែងខ្លាំងងថែមទៀត ដើម្បីបន្តគ្រងតំណែងនេះ។ ខណៈដែលស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 5 នៅតែជាម៉ូដែលមួយដែលមានការពេញនិយមសម្រាប់អ្នកប្រើប្រាស់នោះ ក្រុមហ៊ុន Samsung ត្រូវបានគេធ្វើការកត់សំគាល់ថា ក្រុមហ៊ុនេនះ អាចនឹងមានការកែប្រែច្រើនទៅលើម៉ូដែលបន្ទាប់ ដោយផ្អែកលើប៉ាតង់ថ្មីមួយបានបង្ហាញថា ក្រុមហ៊ុនបច្ចេកិវិទ្យាយក្សកូរ៉េខាងត្បូងនេះ អាចនឹងមានការបោះបង់ចោលនូវស្មាត ហ្វូនដែលមានកម្រ៉ាស់ក្រាស់ ដោយងាកមកផ្តោតលើម៉ូដែលថ្មីមានកម្រ៉ាស់ស្តើងវិញ។ ក្រុមហ៊ុននេះ បានស្វែងយល់ពីការ ចំណង់ចំណូលចិត្តរបស់ប្រើប្រាស់។
Article image
បើតាមពាក្យចចាមអារ៉ាមថ្មីៗនេះៗបាននិយាយថា ស្មាតហ្វូនអេក្រង់បត់ស៊េរីថ្មីរបស់ Samsung ទទឹងអេក្រង់ធំជាងមុន ទាំងអេក្រង់ខាងក្នុង និងខាងក្រៅ ហើយនិងមានកម្រ៉ាស់ស្តើងជាងមុន ព្រមទាំងមានបច្ចេកវិទ្យាសំបូរបែបច្រើនជាងមុន ថែមទៀតផង។
Article image
តាមរយៈនៃការឌីស្សាញថ្មីនេះ ស្មាតហ្វូនថ្មីនេះ នឹងមានកំពស់ទាប និងមានតួខ្លួនស្រួលកាន់ ហើយនិងមាន ទំហំកាន់តែតូចនៅពេលដែលបើកអេក្រង់ខាងក្នុងដូចជាថេប្លេត។ បន្ថែមពីនេះ Samsung ក៏អាចនឹងមានការប្តូរនូវគន្លឺះ hinge design ជាមួយនិងជម្រើសថ្មីថែមទៀតផង ដោយគន្លឹះថ្មីនេះ នឹងជួយទប់ការកកិតបានយ៉ាងល្អថែមទៀតផង។
Galaxy Z Fold 6 ទទឹងធំជាងមុន កំពស់ទាបជាងមុន និងមានកម្រ៉ាស់ស្តើងជាងមុន ហើយនិងប្រើប្រាស់បច្ចេកវិទ្យាសំបូរបែបច្រើនជាងមុន