ស្វែងរកពួកយើង:

Galaxy Z Fold 7 ក្លាយជាស្មាតហ្វូនអេក្រង់បត់បានថ្មី មានកម្រ៉ាស់ស្តើងបំផុតរបស់ Samsung!

ដោយ

Koun Jab Luffy

10 កក្កដា 2025 08:20 ព្រឹក

អាន 3 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន Samsung បានប្រកាសជាផ្លូវការណ៌នូវ Galaxy Z Fold 7 ដែលជាស្មាតហ្វូនអេក្រង់បត់បានស្តើងបំផុតរបស់ខ្លួនហើយ។ ស្មាតហ្វូនថ្មីនេះ មិនត្រឹមតែមានការឌីស្សាញរូបរាងមានកម្រាស់ស្តើងនោះទេ សូម្បីតែទម្ងន់ក៏ស្រាលសម្រាប់ការប្រើប្រាស់ ហើយនិងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite នៅក្នុងការបង្កើនទៅលើកម្លាំងម៉ាស៊ីនកាន់តែខ្លាំងក្លាមួយកម្រិតទៀតផង។ ដើម្បីពង្រឹងទៅលើភាពធន់របស់ស្មាតហ្វូននេះ ស្មាតហ្វូននេះ ក៏មានការពង្រឹងទៅលើគន្លឹះ Hinge ក៏ដូចជាការ Upgrade ទៅលើកាមេរ៉ារបស់ស្មាតហ្វូននេះដូចគ្នា ។
1. ការឌីស្សាញ និងអេក្រង់របស់ស្មាតហ្វូន Samsung Galaxy Z Fold 7
នៅទីបំផុត ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង បញ្ចេញនូវស្មាតហ្វូនបត់បានស៊េរីថ្មី Galaxy Z Fold 7 សម្រាប់ប្រជែងជាមួយនឹងក្រុមហ៊ុនជាច្រើនរបស់ចិនហើយ។ បើមើលទៅលើស្មាតហ្វូន Galaxy Z Fold 6 គឺមានកម្រាស់ 5.6mm នៅពេលដែលបើក និងកម្រាស់ 12.1mm នៅពេលដែលបិទ។ ប៉ុន្តែសម្រាប់ពេលនេះវត្តមានរបស់ស្មាតហ្វូនមអេក្រង់បត់បាន Galaxy Z Fold 7 មានកម្រាស់ត្រឹមតែ 4.2mm នៅពេលបើក និងបិទមានកម្រាស់ 8.9mm។
Article image
ស្មាតហ្វូនអេក្រង់បត់បាន Z Fold 7 នេះមានទម្ងន់ត្រឹមតែ 216g ប៉ុណ្ណោះ ប្រៀបធៀបជាមួយនឹងស្មាតហ្វូន Galaxy S25 Ultra របស់ក្រុមហ៊ុន Samsung មានទម្ងន់ដល់ទៅ 218g។ ក្រុមហ៊ុន Samsung ក៏ពង្រឹងទៅលើ Hinge របស់វាដែលមានឈ្មោះហៅថា  Armor Flexhinge ជាមួយនឹង IP48 ផងដែរសម្រាប់ការពារទឹក និងធូលីផងដែរ។
Article image
អេក្រង់ខាងក្រៅរបស់ស្មាតហ្វូននេះមានទំហំ  6.5-inch Dynamic AMOLED 2X ជាមួយនឹង 21:9 aspect ratio, FHD+ resolution, Corning Gorilla Glass Ceramic 2 និង 120Hz refresh rate។ សម្រាប់អេក្រង់គោលរបស់ស្មាតហ្វូននេះមានទំហំ 8-inch Dynamic AMOLED 2X panel ជាមួយនឹង QXGA+ resolution (2184x1968) និង 120Hz refresh rate ។ សម្រាប់ឆ្នាំនេះ ស្មាតហ្វូន  Galaxy Z Fold 7 មិនមានប៊ិច Galaxy S Pen នោះទេ។
2. កម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លា
ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏បង្កើនទៅលើកម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូន Z Fold 7តាមរយៈការប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 8 Elite for Galaxy។ បន្ទះឈីបនេះប្រើប្រាស់ជាមួយនឹងរ៉េមទំហំ 16GB និងម៉េមូរីទំហំ 1TB ។ ថាមពលថ្មរបស់ស្មាតហ្វូននេះគឺមានទំហំ 4,400mAh cell ជាមួយនឹង  25W wired fast charging និង  wireless charging ដូចគ្នាទៅនឹងស្មាតហ្វូនជំនាន់មុននេះផងដែរ។ ក្រុមហ៊ុននេះ ក៏ពង្រឹងទៅលើសមត្ថភាពនៃកម្មវិធី software ជាមួយនឹង Galaxy AI និងការពង្រឹងទៅលើ Germini ថែមទៀតផង។
Article image
3. កាមេរ៉ាច្បាស់
អ្វីដែលកាន់តែពិសេសមួយទៀតរបស់ស្មាតហ្វូន Galaxy Z Fold 7 ថ្មីនេះគឺទៅលើកាមេរ៉ារបស់វា។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះមានទំហំ 200MP camera (1/1.3-inch sensor, F1.7 aperture) ដែលមាននៅលើស្មាតហ្វូន Galaxy S25 Ultra និង Galaxy S25 Edge ។ វាក៏មានកាមេរ៉ា ២ ទៀតដែលមានទំហំ12MP ultra wide angle lens និង 10MP telephoto ជាមួយនឹង  3x optical zoom។ នៅលើអេក្រង់គោលរបស់ស្មាតហ្វូននេះក៏មានការប្រើប្រាស់នូវកាមេរ៉ាខាងក្រោមអេក្រង់។ សម្រាប់អេក្រង់គោល និងអេក្រង់ cover នេះគឺមានការប្រើប្រាស់នូវ punch hole ជាមួយនឹងកាមេរ៉ាទំហំ 10MP ។
Article image
4. តម្លៃ និងកាលបរិច្ឆេទនៃការលក់
ស្មាតហ្វូនSamsung Galaxy Z Fold 7 នេះបង្ហាញខ្លួនជាមួយនឹង 3 ពណ៌ដ៏ស្រស់ស្អាតគឺ  Silver Shadow, Navy និង Pink ។ ស្មាតហ្វូននេះក៏ដាក់អោយ pre-order សម្រាប់ការលក់លើកដំបូងបំផុតរហូតដល់ថ្ងៃទី 25 ខែកក្កដាឆ្នាំ 2025 នេះ។
តម្លៃសម្រាប់ទីផ្សារសកល
•12GB + 256GB – 1,999 ដុល្លារអាមេរិក
•12GB + 512GB – 2,199 ដុល្លារអាមេរិក
•16GB + 1TB – 2,499 ដុល្លារអាមេរិក